• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥០ ព្រឹក

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុ សញ្ញាអូតាវ៉ាឆ្នាំ 2024 ស្ដីពីពិភពលោកគ្មានមីននៅសៀមរាប

ភ្នំពេញ÷លោកទេសរដ្ឋមន្ត្រីលីធុចអនុ ប្រធានទី 1 អាជ្ញាធរមីនបានបញ្ជាក់ថា÷ អាជ្ញាធរមីនកម្ពុជាមានសកម្មភាព3សំ ខាន់គឺការជំរុញការអនុវត្តគាំទ្រអនុស ញ្ញាអូតាវ៉ាដល់36ប្រទេសមិនទាន់ចូលជាសមាជិកនិងប្រទេសជាសមាជិកអា ស៊ានចំនួន4រួមមាន÷ប្រទេសសិង្ហបុរី, មីយ៉ាន់ម៉ា,ឡាវ,វៀតណាមគឺក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំនេះកម្ពុជានឹងគៀងគរប្រទេសទាំងនេះឲ្យចូលជាសមាជិកស ន្ធិសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនៅប្រទេសស្វីសនៅខែធ្នូឆ្នាំ 2023 នេះកម្ពុជានឹងទទួលញញួរធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូ តាវ៉ាឆ្នាំ 2024 ប្រព្រឹត្តទៅក្នុងខេត្តសៀ មរាបរយៈពេល1ឆ្នាំពេញនៃឆ្នាំ 2024 ក្រោមអធិបតីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា។ លោកទេសរដ្ឋមន្ត្រីលីធុជអនុប្រធានទី 1 អាជ្ញាធរមីនបានបញ្ជាក់បែបនេះក្នុងឱ កាសធ្វើសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ទី 16 ខែវិច្ឆិកានៅអាជ្ញាធរមីនក្រោមប្រធានបទការត្រៀមធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ 2024និងដំណើរបំពេញបេស កកម្មទៅហ្សឺណែវប្រទេសស្វីសដើម្បីទ ទួលញញួរធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា។ លោកទេសរដ្ឋមន្ត្រីលីធុជបានបញ្ជាក់ថា÷កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានៅឯខេត្ត សៀមរាបនឹងមានប្រទេសចំនួនជិត 200 លើពិភពលោកមកចូលរួមប្រជុំស្ដីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិនិងការចែករំលែកនូវបច្ចេក ទេសមកសម្អាតគ្រាប់មីននិងរៀបចំផែ នការគោលដៅបន្តនៃការអនុវត្តសកម្ម ភាពបោសសម្អាតមីននៅតាមបណ្តាប្រ ទេសមួយចំនួនដើម្បីពិភពលោកគ្មានមីន។នៅលើពិភពលោកនៅមានប្រទេ សចំនួន33ដែលមានស្ថានភាពគ្រាប់ មីនធ្ងន់ធ្ងរពុំទាន់អាចបោសសម្អាតឲ្យ អស់នៅឆ្នាំ2025បានទេត្រូវការពេល វេលា។ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ាគឺក្នុងគោលបំណងបញ្ចប់នូវការ ឈឺចាប់និងសោកនាដកម្មដោយសារគ្រាប់មីនដែលទាមទារឲ្យប្រទេសជាសមាជិកអូតាវ៉ាជួយគាំទ្រទាំងធនធាន,ហិ រញ្ញវត្ថុនិងបច្ចេកទេសបោសសម្អាតគ្រា ប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប ណ្តាប្រទេសជាសមាជិក។ កម្ពុជា2024ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ានឹងគៀងគរប្រទេសទាំង4ជាសមាជិកអាស៊ានដូចជា÷ឡាវ, សិង្ហបុរី,មីយ៉ាន់ម៉ា,វៀតណាមឲ្យចូលជា សមាជិកអូតាវ៉ាដើម្បីបំពេញបេសកកម្មបោសសម្អាតមីន។ អនុសញ្ញាអូតាវ៉ាមានប្រទេសចំនួន 164 ជាសមាជិករួចមកហើយរដ្ឋភាគីចូលជា សមាជិកអនុសញ្ញាអូតាវ៉ានឹងទទួលបាន ការគាំទ្រផ្នែកហិរញ្ញវត្ថុធនធានបច្ចេក ទេស។កិច្ចប្រជុំអនុសញ្ញាអូតាវ៉ាអនុវត្តន៍រៀងរាល់5 ឆ្នាំម្ដងប្រទេសជាសមាជិកជាម្ចាស់ផ្ទះកិច្ចប្រជុំនឹងធ្វើផែនការសកម្ម ភាព5ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។ សូមបញ្ជាក់ថា÷នៅឆ្នាំ 2025 កម្ពុជាគ្មានគ្រាប់មីនការផ្ដល់ដីដោយសុវត្ថិភាពនិងដោយស្នាមញញឹមលោកសូមអំពាវ នាវសប្បរសជនមេត្តាបន្តចូលរួមឧបត្ថម្ភនៅតាមលទ្ធភាព។សូមឲ្យឆ្នាំ 2025 ក្លា យជាឆ្នាំគ្មានមនុស្សស្លាប់របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរង គ្រោះដោយសារគ្រាប់មីនរយ:ពេល55 ឆ្នាំ(1970-2025)។ខេត្តដែលប្រកាសអស់មីនក្នុងឆ្នាំ2023មាន÷ខេត្តកំពង់ ស្ពឺ,ខេត្តក្រចេះ,កំពង់ឆ្នាំង,ខេត្តសៀមរាប,ខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ