• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០១ ល្ងាច

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់មិត្តភក្កិប្លន់យកម៉ូតូទៅលក់ដើម្បីយកលុយទៅដណ្តឹងប្រពន្ធ

កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានហើយ ។ ដោយបានការដឹកនាំចង្អុលបង្ហាញពីលោកស្នងការ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា ។ ប្រភពខាងលើបានអោយដឹងថាកាលពីថ្ងៃទី១៤.១១. ២០២៣ វេលាម៉ោង០៧និង ៤០នាទី មានប្រជពលរដ្ឋ បានប្រទះ ឃើញសាកសពដេកថ្កាប់មុខ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។សពជនរងគ្រោះឈ្មោះណយ ចាន់ណៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ លំ នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ តាមការពិនិត្យ របស់នគរបាលការិ.បច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអា កពីមុខជិតដាច់ ស្នាមចាក់គល់ក១កាំបិត - ឆ្អឹងជំនីរធ្វេង៥កាំបិត-កំភួនដៃឆ្វេង១កាំបិត-ខ្នងដៃឆ្វេង១ កាំបិត ។ បន្សល់កន្លែងកើតហេតុ:កាំបិតចុងស្រួចដង ជ័រពណ៌ខ្មៅ ស្រាបៀកម្ពុជា៦កំប៉ុង ។ តាមការបភ្លឺពីម្តាយជនរងគ្រោះ មានបាត់ម៉ូតូHONDA C125ស៊េរី២០២៣ពណ៌ខ្មៅ ។សន្និដ្ឋាន:ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ) ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ។ ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ជនសង្ស័យដល់ភ្នំពេញហើយជនសង្ស័យបាន ជិះរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់ មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បានសហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស៏យបាន: -ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។ ជនសង្ស័យបានសារភាពថា ពិតជាបានចាក់និងអា ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ។ រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។ បានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជន សង្ស័យយក ទៅ ស៊ីគ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ