• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៨ ព្រឹក

បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញឿនចំនួនពីរកណី ឃាត់ខ្លួនមនុស្សបានចំនួន០៧នាក់

ខេត្តក្រចេះ៖តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកឆ្លូងបានអោយដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯកឆុង តូរ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង កម្លាំងជំនាញគ្រឿងញឿន នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំហាន់ជ័យនិងឃុំកំពង់ដំរីចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញឿនចំនួនពីរកណី : 1-នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិវាលកន្សែងឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះ បានឃាត់ខ្លួនមុខសញ្ញសង្ស័យចំនួនពីរនាក់ប្តីប្រពន្ឋ រួមទាំងវត្ថុតាងរួមមាន-: -ម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន១៥កញ្ចប់តូច។ -ទូរសព្ទ០៤គ្រឿង -ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន -ទុយសម្រាប់ចូករំលែកគ្រឿងញៀន០១ -សម្ភារះសំរាប់ប្រើប្រាស់មួយចំនួន 2-នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង១៤និង៣០នាទីនៅចំណុចភូមិហាន់ជ័យទី៤ឃុំហាន់ស្រុកឆ្លូងខេត្តក្រចេះ បានឃាត់ខ្លួនមុខសង្ស័យចំនួន០៥នាក់ ស្រី០១នាក់រួមទាំងវត្ថុតាងមាន: -ម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀន៣កញ្ចប់តូច -ម៉ូតូមួយគ្រឿង -ទូរសព្ទ០៦គ្រឿង -សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ករណីខាងលើបានកសាងសំនុំរឿងតាមនិតិវិធី។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ