• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៧ ល្ងាច

មន្រ្តីជំនាញ ក.ប.ប. ដកហូតបាននូវទំនិញខូចគុណភាពដែលបានដាក់លក់នៅលើទីផ្សារប្រមាណ ជិត ១០០គីឡូក្រាម

ថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យមន្រ្តីជំនាញនៅតាមបណ្ដាសាខារាជធានី ខេត្តយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ តួយ៉ាងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបបានខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។ តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានដកហូតទំនិញដែលមានហានិភ័យចំនួន ៨៦.៤៧គីឡូក្រាម និងពិន័យទៅតាមនីតិវិធីដែលមានចែងជាធរមាន។ អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ដំណឹងមកអគ្គនាយកដ្ឋាននៅពេលណាដែលឃើញ និងដឹងថាមានករណីចរាចរលក់ទំនិញដែលពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ