• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៦ ព្រឹក

ខ្វះលុយទៅស្តីដណ្តឹងប្រពន្ធចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូ

កំពង់ស្ពឺ÷យុវជនចិត្តស្លុយម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនបានភ្លាមៗក្រោយពីធ្វើសកម្ម ភាពល្បួងមិត្តភក្តិទិញស្រាបៀរផឹកជា មួយគ្នារួចទាញកាំបិតចង់ស្រួចចាក់ស ម្លាប់ប្លន់យកម៉ូតូមិត្តភក្កិដោយសារតែខ្វះលុយយកទៅដណ្តឹងប្រពន្ធនៅឯខេ ត្តតាកែវ។ ការឃាត់ខ្លួនយុវជនខាងលើនេះបានកាលពីវេលាម៉ោង 7និង 40 នាទីយប់ថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយភូមិស្រកែវសង្កាត់វាំងចាស់ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលក្រុងឧដុង្គម៉ែជ័យបានឲ្យ ដឹងថាមានករណីប្លន់យកម៉ូតូមួយបានកើតឡើងដោយសារតែជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចទៅអាករនិងចាក់សម្លាប់ជនរងគ្រោះដើ ម្បីប្លន់យកម៉ូតូខណ:ដែលកំពុងផឹកស៊ីជាមួយគ្នា។ នគរបាលបានបន្តទៀតថាជនរងគ្រោះមានឈ្មោះណយចាន់ណៃភេទប្រុសអាយុ22ឆ្នាំមុខរបរកម្មកររោងចក្ររស់ នៅភូមិរំលេចសង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យ។ រីឯជនសង្ស័យឈ្មោះពេជ្ររ៉ាវីអាយុ 20 ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅក្នុងភូមិត្រពាំងពុទ្រាឃុំទំនប់ធំស្រុកពញាឮខេត្តកណ្ដាល។ នគរបាលដដែលបានបញ្ជាក់ទៀតថាករណីនេះកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវបានឃាត់ខ្លួនយុវជនចិត្តស្លុយដៃដល់ជាក ម្មកររោងចក្រធ្វើការងារជាមួយជនរង គ្រោះដែរ។ ក្រោយមកនគរបាលបានដកហូតវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ÷ កូនកាំបិត1ដើម,ស្បែកជើង1គូនិងស្រាបៀរ6កំប៉ុង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពចាក់និងអារកសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូប្រាកដមែនដោយសារខ្លួនខ្វះលុយយកទៅស្ដីដណ្ដឹងប្រពន្ធនៅក្នុងខេត្តតាកែវទើបសម្រេចចិត្តធ្វើបែបនេះទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ