• ច័ន្ទ ២៩ មេសា ២០២៤ ១០:០២ ព្រឹក

ក្រសួងបរិស្ថានផ្តល់រថយន្តដឹកសំរាមសំណលរឹង៥៨គ្រឿងឡដុតសំរាម៦០គ្រឿងម៉ូតូ កង់បី១១៨គ្រឿងដល់ក្រុងស្រុកអង្គភាពនិងប្រតិបត្តិករក្នុងឆ្នាំ២០២១-២០២២

ភ្នំពេញ៖នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះក្រសួងបរិស្ថានបានឲ្យដឹងថាមធ្យោបាយនិងសម្ភារៈទាំងអស់នោះបាននិងកំពុងត្រូវប្រើប្រាស់ចូលរួមសម្អាតប្រមូលដឹកជញ្ជូននិងទុកដាក់សំរាមសំណល់រឹងនៅទូទាំប្រទេសក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាតភូមិឋានស្អាតក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយច្បាប់បទដ្ឋានគតិយុត្តិនិងទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្រោមពាក្យស្លោក"មានអនាម័យមានសោភណភាពល្អនិងមានបរិស្ថានល្អ"និង"កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ"ឈរលើគោលការណ៍"ការរស់នៅស្អាតភូមិឋានស្អាតសុខភាពល្អជីវិតរីករាយអនាគតរុងរឿង"និង"រៀបចំបង្កើតនិងដាក់ឲ្យអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងសំរាមសំណលរឹងទីប្រជុំជនមានលក្ខណៈទំនើបគ្រប់ជ្រុង
ជ្រោយ។ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ចលទ្ធភាពធនធានហិរញ្ញវត្ថុនិរន្តរភាពបរិស្ថាននិងទិដ្ឋភាពសង្គមធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពសំដៅបាននូវសោភណភាពកិច្ចគាំពារបរិស្ថានសុខភាពសាធារណៈនិងបរិស្ថានក៏ដូចជារួមចំណែកធ្វើឲ្យភូមិឃុំសង្កាត់កាន់តែមានបរិស្ថានស្អាតការរស់នៅប្រកបដោយផាសុកភាពសុខុមាលភាពនិងសោភណភាពទាក់ទាញសមស្របទៅនឹងកំណើននគរូបនីយកម្មនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ឆាប់រហ័ស។រដ្ឋបាលក្រុងស្រុកមួយចំនួនបាននិងកំពុងអនុវត្តន៍គោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនបានល្អប្រសើរនិងមួយចំនួនទៀតកំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខដើម្បីឈានទៅធ្វើភាពជាម្ចាស់នៃការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជនប្រកបដោយនិរន្តរភាព។ចំណុចសំខាន់មួយទៀតនោះយន្តការនេះបានក្លាយជាយុទ្ធសាស្ត្រសំខាន់គាំទ្រដល់ចលនាប្រឡងប្រណាំងគោលនយោបាយ"ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ខែមករាឆ្នាំ២០២១ឲ្យមានប្រសិទ្ធភាព។លក្ខណសម្បត្តិទី៦ក្នុងចំណោមលក្ខណសម្បត្តិទាំង៧នៃគោលនយោបាយ"ភូមិ-ឃុំ
-សង្កាត់មានសុវត្ថិភាព"បានលើកឡើងថាមានអនាម័យមានសោភណភាពល្អនិងមានបរិស្ថានល្អដោយឈរលើគោលការណ៍"ការរស់នៅស្អាតភូមិឋានស្អាតសុខភាពល្អជីវិតរីករាយអនាគតរុងរឿង"។សូមបញ្ជាក់ថាក្រសួងបរិស្ថានបានផ្តល់មធ្យោបាយនិងសម្ភារៈក្នុងការគ្រប់គ្រងសំរាមសំណល់រឹងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពគោលដៅរួមមាន៖
១-ឡដុតសំរាមសំណល់រឹងចំនួន៦០គ្រឿងបានផ្តល់ទៅរាជធានី-ខេត្តចំនួន២២(ក្រុងស្រុកនិងអង្គភាពបានទទួលចំនួន៥៨)
២-រថយន្តចំនួន៥៨គ្រឿងបានផ្តល់ទៅរាជធានី-ខេត្តចំនួន២២(ក្រុង-ស្រុកនិងអង្គភាពបានទទួលចំនួន៥១)
៣-ធុងសំរាមធំ(Dumpsters)ចំណុះ៥តោនទៅ១១តោនចំនួន៦៨ធុងបានផ្តល់ទៅខេត្តចំនួន៦(ក្រុង-ស្រុកនិងអង្គភាពបានទទួលចំនួន៦)
៤-ម៉ូតូកង់បីចំនួន១១៨គ្រឿងបានផ្តល់រួចទៅខេត្តចំនួន២៤(ក្រុង-ស្រុកនិងអង្គភាពបានទទួល៦)
៥-ធុងចម្រោះទឹកស្អាតចំនួន៤០ធុងបានផ្តល់រួចទៅរាជធានី-ខេត្តចំនួន១២និងចំនួន១៧១ធុងបានបំពាក់នៅតាមគ្រឹះស្ថានសិក្សាដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងកម្ពស់សុខភាពសិក្សា
៦-ធុងសំរាមសំណល់រឹង(ញែកសំរាម)ចំនួន៥០០ឈុតបានផ្តល់រួចជូនក្រុមការងារផ្តើមពីយើងដាក់នៅតាមសួនច្បារសាធារណៈបូរីប៉េងហួតនិងសាលារៀន
៧-កញ្ចប់សម្អាតសំរាមក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពជូនទៅ២៥រាជធានី-ខេត្ត(មានធុងចម្រោះទឹកស្អាតចំនួន៥០ធុងនិងធុងសំរាមចំនួន៣០០ធុង)
៨-គ្រឿងចក្រចូកសំរាម"សាស័រ"ចំនួន២គ្រឿងបានផ្តល់ជូនទៅក្រុងព្រះសីហនុខេត្តសីហនុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ