• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៩ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញរម្លឹកសេចក្តីណែ នាំស្ដីពីការមិនប្រមូលសំណូលភាស៊ីនិងការបង់ថ្លៃផ្សេងៗចំពោះការលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនិងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ

ភ្នំពេញ÷កាលពីថ្ងៃទី 31 ខែតុលាឆ្នាំ 2023 រដ្ឋបាលរាជធានីភ្នំពេញចេញសេ ចក្តីណែនាំស្ដីពីការមិនប្រមូលចំណូលភាស៊ីនិងការបង់ថ្លៃផ្សេងៗចំពោះការល ក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនិងការលក់ ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេ ញ។នៅថ្ងៃនេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញប ញ្ជាហាមដាច់ខាតយកភាស៊ីនិងការបង់ថ្លៃផ្សេងៗចំពោះការលក់ដូរតាកញ្ច្រែង, កញ្ជើ,ល្អីនិងការលក់ដូរចល័តគ្រប់ប្រភេ ទតាមបណ្តារាជធានី-ខេត្ត។ កន្លងមកដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាជរដ្ឋាបាលអាណត្តិទី 6 ក្រោមការដឹកនាំប្រកបដោយភាពឈ្លា សវៃនិងគតិបណ្ឌិតខ្ពស់របស់សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែនបានដា ក់ចេញសារាចរលេខ11ស.រចុះថ្ងៃទី9ខែ ធ្នូឆ្នាំ2016ដោយសម្រេចលុបការបង់ភា ស៊ីនិងការបង់ថ្លៃផ្សេងៗទៀតចំពោះប្រ ជាពលរដ្ឋលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនៅទីកន្លែងលក់ដូរនិងទីផ្សារទូទាំងប្រ ទេស។ ជាមួយគ្នានេះកាលពីថ្ងៃទី 3 ខែតុលាឆ្នាំ 2023 សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជាបានដាក់បទបញ្ជាឲ្យអនុវត្តន៍នូវសារាចរាចរណែនាំខាងលើឲ្យបានម៉ឺង ម៉ាត់បំផុតនាឱកាសពិធីសំណេះសំណា លជាមួយកម្មករ-កម្មការិនីនៅរាជធានីភ្នំពេញ។ ដើម្បីពង្រឹងនិងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកាក្រោមរូបភាពប្រមូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនិងការលក់ដូរចល័តពីអាជីវករនៅរាជធានីភ្នំពេញរដ្ឋ បាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ,រដ្ឋបាលសង្កាត់,គ ណៈកម្មការផ្សារ,ក្រុមហ៊ុនវិនិយោគធ្វើ អាជីវកម្មភាស៊ីនិងអាជីវកម្មប្រមូលចំ ណូលអនាម័យព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដូចខាងក្រោម÷ 1-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសារាចរលេខ11 ស.រចុះថ្ងៃទី9ខែធ្នូឆ្នាំ 2016របស់រាជរដ្ឋាភិ បាលស្ដីពីការលុបការបង់ថ្លៃចំពោះប្រជា ពលរដ្ឋលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីឱ្យមានប្រសិទ្ធភាព។ក្នុងករណីបុគ្គលណាទាមទារឬបង្ខិតបង្ខំឲ្យបងប្អូនអាជីវករបង់ភាស៊ីឬបង់ថ្លៃផ្សេងៗផ្ទុយពីការកំ ណត់ក្នុងចរាចរខាងលើត្រូវធ្វើការឃាត់ ខ្លួនជាបន្ទាន់ដើម្បីអនុវត្តន៍ទោសទណ្ឌតាមច្បាប់ជាធរមាន។ 2-ក្រុមហ៊ុនឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ីនិងចំណូលអនាម័យគ្រប់ប្រភេទដែលទទួលបានសិទ្ធិវិនិយោគស្របច្បាប់ត្រូវគោរពនិងណែនាំដល់ភ្នាក់ ងារប្រមូលចំណូលរបស់ខ្លួនឲ្យអនុវត្តនៃចរាចរលេខ11ស.រ.ចុះថ្ងៃទី9ខែធ្នូឆ្នាំ20 16របស់រាជរដ្ឋាភិបាលដោយមិនត្រូវប្រ មូលភាស៊ីឬកម្រៃផ្សេងៗពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនិងលក់ ដូរចល័តជាដាច់ខាត។ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារចរាចរខាងលើនឹង ឈានដល់ការលុបកិច្ចសន្យាវិនិយោគ។ 3-បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង,កញ្ជើ,ល្អីនិងលក់ដូរចល័តគ្រប់ប្រភេទមិនត្រូវបង់ភាស៊ីឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ីឬជនខិល ខូចណាមួយឡើយហើយត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូនចៀសវាងការលក់ដូរនៅតាមដងផ្លូវដែលនាំឲ្យប៉ះពាល់ដល់សោភណភាពនិងសណ្ដាប់ធ្នាប់សាធារណៈ។ 4-ក្នុងករណីមានអ្នកទាមទារឬបង្ខិតបង្ខំឲ្យបង់ភាស៊ីឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរលេខ 11ស.រ.ចុះថ្ងៃទី 9 ខែធ្នូឆ្នាំ 2016 របស់រាជរដ្ឋាភិបាលសូមបងប្អូនអាជីវកររាយការណ៍ជាប ន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុតឬ hotline 1299ដើម្បីចាត់វិធាន ការរដ្ឋបាលនិងវិធានការច្បាប់ចំពោះជនបង្កបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ