• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១០ ព្រឹក

រដូវវស្សាឆ្នាំ 2023 ត្រូវបានបញ្ចប់ទាំងស្រុងហើយ

ភ្នំពេញ÷រដូវវស្សាឆ្នាំ 2023 បានបញ្ចប់ទាំងស្រុងហើយដោយខ្យល់មូសុងឦ សានមានឥទ្ធិពលពេញលេញមកលើព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី 31 ខែតុលាមក។ទន្ទឹមនឹងនេះបាតុភូតអែលនីណូក៏បន្តនៅមានឥទ្ធិពលស្ទើរតែ 100% មកលើប្រទេសកម្ពុជានិងតំបន់របស់យើងផងដែរ។នេះជាការថ្លែងរបស់លោកចាន់យុត្ថារដ្ឋលេខាធិការនិងជាអ្ន កនាំពាក្យក្រសួងធនធានទឹកនិងឧតុនិ យម។ លោករដ្ឋលេខាធិការបានបន្តថា:ប្រឈមនឹងស្ថានភាពអាកាសធាតុដូចបានជម្រា បជូនខាងលើខ្ញុំសូមស្នើដល់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមគ្រប់រាជធានី- ខេត្តបង្កើនការយកចិត្តទុកដាក់និងសហ ការជាមួយអាជ្ញាធរដែនដីថែរក្សាទឹកទុក ឲ្យបានល្អសម្រាប់បម្រើឲ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងការបង្កបង្កើនផ លនារដូវប្រាំងខាងមុខ។ សូមបញ្ជាក់ថា:សម្រាប់ថ្ងៃទី 13 វិច្ឆិកានេះក្រសួងធនធានទឹកនិងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជាស ម្រាប់ថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2023÷ប្រព័ន្ធ សម្ពាធខ្ពស់ពីប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជាជាមួ យកម្លាំងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ2023÷ 1-តំបន់វាលទំនាប÷ -សីតុណ្ហភាពអប្បបរមាពី 23 -25°C និងសីតុណ្ហភាពអតិបរមាពី 30- 32°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី3-5ម៉ែត្រ/វិនាទី។ -នៅរាជធានីភ្នំពេញនិងបណ្ដាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងក ម្រិតខ្សោយដែលអាចគ្របដណ្ដប់លើផ្ទៃដីពី10% ទៅ 20%។ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាពី22 -24°C និងសីតុណ្ហភាពអតិបរមាពី 29- 31°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី4- 6 ម៉ែត្រ/វិនាទី។ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាពី 23- 25°C និងសីតុណ្ហភាពអតិបរិមាពី 28 -30°C ហើយខ្យល់បក់ពីទិសឦសានក្នុងល្បឿ នពី3-5ម៉ែត្រ/វិនាទី។ -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដែលអាចគ្របដណ្ដប់លើផ្ទៃដីពី 10% ទៅ 20%។ ចំណែកនៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់លាយឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ក្នុងក ម្រិតពីខ្សោយទៅមធ្យមនិងរលកសមុទ្រមានកម្ពស់ពី0,75-1,50 ម៉ែត្រ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ