• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤១ ព្រឹក

ការចុះMOUរបស់ក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈជាមួយសភាពា ណិជ្ជកម្មកម្ពុជានិងសមាគមវិនិយោជកចំនួន 18នឹងបើកផ្លូវឲ្យមានការហាត់ការដល់អ្នកសិក្សាបច្ចេកទេសនិងវិជ្ជាជីវ:

ភ្នំពេញ÷លោកហេងសួររដ្ឋមន្ត្រីក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិ ជ្ជកម្មរួមទាំងប្រធានសមាគមវិនិយោជកសរុបចំនួន 18 នៅព្រឹកថ្ងៃសៅរ៍ទី 11 ខែវិ ច្ឆិកានេះបានចុះអនុស្សារណ:យោគយ ល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការ ហាត់ការនិងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្ដាលជំនាញវិជ្ជាជីវ:និងបច្ចេកទេសដែលធ្វើឡើងនៅមជ្ឈមណ្ឌ លពិព័រណ៍និងសន្និបាតកោះពេជ្រ។ ថ្លែងក្នុងពិធីចុះអនុស្សាណៈលោករដ្ឋ មន្ត្រីបានឲ្យដឹងថាការចុះអនុស្សាណៈនយោគយល់គ្នាដ៏ធំនេះនឹងបើកផ្លូវឲ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនា ញបច្ចេកទេសនិងវិជ្ជាជីវៈឲ្យមានសមត្ថ ភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំង ពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការរួមចំណែ កជួយកសាងអភិវឌ្ឈន៍និងពង្រឹងធន ធានមនុស្សនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានបន្ថែមថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលជំនាញ,បង្កើនជំនាញ,ផ្លាស់ប្តូរជំនាញនិងបង្កើនផលិតភាពការងារដើម្បីធានាថាពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រា កដដែលអាចទទួលបានការងារម៊និងមុ ខរបរសមរម្យនិងស្ថិរភាពចំណូលស្រប តាមការអំពាវនាវរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រកាសគាំ ទ្រការចុះអនុស្សរណ:នេះជាមួយរាជរ ដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីអភិ វឌ្ឍន៍ធនធានកម្ពុជាឲ្យមានជំនាញជាក់ លាក់ច្បាស់លាស់សម្រាប់ធានាការប្រ កួតប្រជែងនិងទាក់ទាញការវិនិយោគបន្ថែម។ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈជាមួយវិស័យឯកជននេះធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខនឹងប្រកាសដាក់ឲ្យដំ ណើរការកម្មវិធីបណ្ដុះបណ្ដាលបច្ចេក ទេសវិជ្ជាជីវ:កម្រិតC1ដល់ក្រុមយុវជនគោលដៅប្រមាណ1,5 លាននាក់មកពីគ្រួសារក្រីក្រនិងងាយរងហានីភ័យឲ្យមានជំនាញជាក់លាក់និងឆាប់ទទួលបានការងារធ្វើដើម្បីលើកកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ