• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤២ ព្រឹក

ភ្លៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់ បណ្តាលអោយបាក់ដាច់ផ្លូវបេតុងនៅមាត់ស្ទឹងតាខ្មៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីការបាក់ច្រាំង ដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់ បណ្តាលអោយបាក់ដាច់ផ្លូវបេតុងនៅមាត់ស្ទឹងតាខ្មៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រវែងប្រមាណ៧០ម៉ែត្រ មិនអាចធ្វើដំណើរបាន នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងជាក់ស្តែង និងបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាឡើយ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាទៅរដ្ឋបាលក្រុង/ស្រុក និងក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋក្នុងពេលកំពុងជួបប្រទះបញ្ហានេះ ឱ្យមានសុវត្ថិភាពខ្ពស់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ