• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៨ ព្រឹក

កម្ពុជាក្នុងរយៈពេល៧ខែ ចំណូលពីការនាំចេញស្រូវ និងអង្ករបានចំនួនប្រមាណ ជាង៧០០លានដុល្លារ សហរដ្ឋអាមេរិក

នេះបើតាមប្រភពព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថា ការនាំចេញអង្ករក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន  350,902 តោន គិតជាទឹកប្រាក់ចំនួន 218.17 លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន 56 ប្រទេស និងបានបរិមាណអង្ករសរុបចំនួន 350,902 តោន ដែលក្នុងនោះទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន 169,766 តោន ស្មើនឹង 48.38% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន 89.09 លាន ដុល្លារសហរដ្ឋអាមេរិកបាននាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន 25 ប្រទេស បានបរិមាណចំនួន 122,842 តោន  ស្មើនឹង ៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 86,08 លាន ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាស៊ានចំនួន 4 ប្រទេស បានចំនួន 29,957 តោន ស្មើនឹង 9% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 20.08 លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅផ្សេងៗ ទៀតចំនួន 24 ប្រទេស បានចំនួន 28,337 តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់ 22.92 លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញសរុបមានកំណើន 13.24% បើប្រៀបធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នៅក្នុងរយៈពេល ៧ខែ នេះដែរ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន 63.64% អង្ករស ចំនួន 32.42% អង្ករចំហ៊ុយចំនួន 2.23% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន ២៣តោន។

ក្នុងរយៈពេល ៧ខែ នេះដែរកម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាមបានចំនួន 1,950,986 តោន ដែលគិតជាទឹកប្រាក់ប្រមាណជា 487.24 លានដុល្លារសហរដ្ឋអាមេរិក។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ