• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៧ ល្ងាច

មនុស្ស 52 នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន

ភ្នំពេញ÷តាមការបញ្ជាក់របស់នាយឧ ត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្យក្រ សួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2023 នេះថា÷កម្លាំងសមត្ថ កិច្ចទូទាំងប្រទេសបានចុះស្រាវនិងឃា ត់ខ្លួនជនសង្ស័យចំនួន 52នាក់ក្នុងបទ ល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿង ញៀនកាលពីថ្ងៃទី8វិច្ឆិកានេះ។ លោកអ្នកនាំពាក្យបានគូសបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង 52 នាក់នោះមាន 31 នាក់ត្រូវបានឃាត់ខ្លួននៅ ក្នុងបទល្មើសព្រហ្មទណ្ឌ15 ករណីនិងជនសង្ស័យ 21 នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន13 ករណី។ លោកនាយឧត្តមសេនីយ៍ខៀវសុភ័គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់អនុវត្តន៍នូវពាក្យស្លោកថា"3កុំ1រា យការណ៍"ដែលមានន័យថា"កុំពាក់ព័ន្ធ, កុំអន្តរាគមន៍,កុំលើកលែងក្នុងបទល្មើសនានានិងជួយរាយការណ៍ប្រាប់សមត្ថកិ ច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត"ដែលអាចកើត មានឡើង។ ជាមួយគ្នានេះលោកអ្នកនាំពាក្យក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ