• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៧ ព្រឹក

មន្ត្រីឧទ្យានុរក្សតាមបណ្ដាខេត្តបន្តចុះយាមល្បាតដើម្បីពិនិត្យការពារនិងបង្ក្រា បបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ

ភ្នំពេញ÷ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2023 នេះបានឲ្យដឹងថាដើ ម្បីពិនិត្យការពារនិងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានតាមប ណ្តាខេត្តបន្តចុះយាមល្បាតជារៀងរាល់ ថ្ងៃ។ ក្រសួងបរិស្ថានបានឲ្យដឹងទៀតថាជាក់ ស្ដែងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រៃវែងកាលពីថ្ងៃទី 8 ខែវិច្ឆិកានេះ។បានចុះយើងបានចុះយាមល្បាតដើម្បីពិនិត្យការពារនិងបង្ក្រាបបទល្មើសធន ធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅទួលព័ន្ធតាឡី,បឹងស្នេហ៍ជាមួយគ្នានេះក្រុមល្បាតក៏បានណែនាំប្រជាពលរដ្ឋមិនឲ្យចូលបាញ់ឬទាក់សត្វស្លាបក្នុងតំបន់ខាងលើនេះផងដែរ។ ជាមួយគ្នានេះមន្ត្រីឧទ្យានុរក្សការិយា ល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនាថ្ងៃទី 8 ខែវិច្ឆិកានេះដែរបានចុះល្បាតចាប់ពីចំណុចព្រៃស្វាយសដល់ចំណុចព្រៃភ្នំស្រួចស្ថិតនៅភូមិសាស្ត្រភូមិស្រីស្រណោះឃុំចំរើនស្រុកសង្គមថ្មី។ ក្នុងថ្ងៃជាមួយគ្នានេះមន្ត្រីឧទ្យានុរក្សកា រិយាល័យដែនជម្រកសត្វព្រៃគូលែនព្រ ហ្មទេពបានចូលរួមសហការជាមួយដែន ជម្រកសត្វព្រៃឆែបបានចុះល្បាតចំណុចកំពង់សាមី,កំពង់ព្រះឥន្ទ្រស្ថិតនៅភូមិកំពង់សាមីឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារ។ ដោយឡែកចាប់ពីថ្ងៃទី 7 ដល់ 8 ខែវិច្ឆិ កាឆ្នាំ 2023 មន្ត្រីស្នាក់ការអន្ទឹលនិងស្នាក់ការកំប្រាក់បានចុះល្បាតដល់ចំ ណុចជញ្ជាំងស្ថិតនៅភូមិជាំស្រែឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារពុំជួបបទ ល្មើសអ្វីទេ។ ក្រសួងបរិស្ថានបានគូសបញ្ជាក់ដែរថាកាលពីថ្ងៃទី 8 ខែវិច្ឆិកានេះសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ។យោងតាមដីការតុលាការបុរសនេះត្រូវបង្គាប់ដោយតុលាការឲ្យឃុំខ្លួននៅក្រោមការពិនិត្យនៃបទកាប់គាស់,កាប់រុករានព្រៃ,ឆ្ការ,ដុតនិងឈូសឆាយព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ប្រ ព្រឹត្តនៅត្រង់ចំណុចអាងវល្លិ៍ល្មៀតភូមិអូរសោមឃុំអូរសោមស្រុកវាលវែងខេត្ត ពោធិ៍សាត់កាលពីថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2023 បទល្មើសដែលមានចែងនិងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា 62 ចំណុ ច1នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ