• ច័ន្ទ ២៩ មេសា ២០២៤ ១២:១២ ល្ងាច

ជំនួបសម្ដែងការគួរសមនិងពិភាក្សាការ ងារពីក្រុមហ៊ុនEvercoreដើម្បីជជែកលើការពង្រីកសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា

ភ្នំពេញ÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា÷នៅថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2023 លោកស៊ុនចា ន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនEvercoreដឹកនាំដោយលោ កKeith Magnusជាប្រធានក្រុមហ៊ុនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ តាមរយៈជំនួបនេះលោកប្រធានក្រុម ហ៊ុនបានសម្តែងការអបអរសាទរជូនលោកឧបនាយករដ្ឋមន្ត្រីនិងពិសេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី 7 ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេ ញនូវផែនការអភិវឌ្ឍថ្មីៗជាច្រើនដែលទាំងនេះបង្ហាញឲ្យឃើញពីចក្ខុវិស័យវែងឆ្ងាយលើភាពរីកចម្រើនរបស់កម្ពុជាដែលជាសញ្ញាណវិជ្ជមានសម្រាប់រដ្ឋាភិ បាលថ្មីនេះ។ ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះក្រុមហ៊ុននិងបានថ្លែងអំណរគុណលើការផ្ដល់ទំនុកចិត្តខ្ពស់មកកាន់រាជរ ដ្ឋាភិបាលកម្ពុជាក្នុងនិតិកាលថ្មីនេះ។ជាការសង្កត់ធ្ងន់នៅក្នុងជំនួបនេះលោកឧប នាយករដ្ឋមន្ត្រីបានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្ពុជំនាញតាមរយៈការ បង្កើតធនធានមនុស្សការរៀបចំឲ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតពា សពេញផ្ទៃប្រទេសសម្រាប់បម្រើឲ្យការដឹកញ្ជូននិងពិសេសសម្រាប់នីតិកាលថ្មីនេះបានបន្តយកចិត្តទុកដាក់លើការ បង្កើតច្រករបៀងត្រីនិងស្រូវនិងការរៀ បចំគំរូថ្មីជំរុញវិស័យទេសចរណ៍កម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហា ញជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការទទួលស្វាគមន៍រា ល់កិច្ចការងារវិនិយោគនិងកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យនិងពិសេសចំ ពោះកិច្ចការរៀបចំឲ្យមានតំបន់ឧស្សា ហកម្មនៅកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍ក ម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលឲ្យកិច្ចការងាររៀបចំនេះអាចអនុវត្តន៍ទៅបានដោយរលូនដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ បន្ថែមក្នុងឱកាសនេះលោកប្រធានក្រុ មហ៊ុនក៏បានជម្រាបជូនឯកឧត្តមឧប នាយករដ្ឋមន្ត្រីផងដែរអំពីសេវាកម្មនានានិងសកម្មភាពការងាររបស់ក្រុមហ៊ុន Evercoreដែលធ្លាប់បានអនុវត្តន៍ជោ គជ័យនាពេលកន្លងមកពិសេសនៅក្នុងប្រទេសសិង្ហបុរី។ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុននឹងពិនិត្យលទ្ធភាពរួមគ្នាដើម្បីពង្រីកវិស័យឧស្សា ហកម្មទេសចរណ៍និងវិស័យពាក់ព័ន្ធផ្សេ ងទៀតឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ