• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៤ ព្រឹក

ជនជាតិជនជាតិជប៉ុនចំនួន 25 នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាក្រោយបង្ក្រា បបទល្មើសឆបោកតាមទូរស័ព្ទ

ភ្នំពេញ÷អគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរ សៀលថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ2023នេះបានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុ នចំនួន 25 នាក់និងវត្ថុតាងចេញពីកម្ពុ ជាទៅកាន់ប្រទេសជប៉ុនដោយទីភ្នាក់ងារនគរបាលជនជាតិជប៉ុនបានធ្វើការបញ្ជូ នយន្តហោះពិសេសព្រមទាំងកងកម្លាំងមកធ្វើការអមជនសង្ស័យដើម្បីយកមកអនុវត្តន៍តាមនីតិវិធី។ ជនសង្ស័យទាំងនេះត្រូវបានបង្ក្រាបកា លពីថ្ងៃទី11ខែកញ្ញាឆ្នាំ2023កន្លងទៅនៅទីតាំងអគារមួយកន្លែងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញពាក់ព័ន្ធនឹងការលួចលា ក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ ព្ទទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។ គួរបញ្ជាក់ថាសមត្ថកិច្ចកម្ពុជាក៏បានអំ ពាវនាវដាស់តឿននិងក្រើនរម្លឹកដល់ប្រ ជាពលរដ្ឋដែលជាម្ចាស់អគារជួលឬទីតាំ ងជួលនានាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេសដោយត្រូវសាកសួរព័ត៌ មានអំពីគោលបំណងនៃការជួលនិងត្រូវពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងនាំ ឲ្យទីតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើ សកម្មភាពបទល្មើសឬខ្លួនផ្ទាល់អាចក្លា យទៅជាអ្នកសម្រួលផ្ដល់ទីតាំងប្រព្រឹត្តបទល្មើសផងដែរ។ លោកឧត្តមសេនីយ៍ឯកឌីវិជ្ជាអគ្គស្នង ការរងនគរបាលជាតិនិងជាប្រធាននាយ កដ្ឋានកណ្ដាលសន្តិសុខបានអញ្ជើញចូ លរួមពិនិត្យមើលការបណ្ដេញជនជាតិជប៉ុន 25 នាក់ចេញពីកម្ពុជាក្រោយយកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតា មប្រព័ន្ធអ៊ីនធើណេត។ជនជាតិជប៉ុនទាំ ងនោះត្រូវបានបញ្ជូនចេញតាមជើង ហោះហើរMalaysia Arilinesនៅអា កាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី 8 វិច្ឆិកានេះផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ