• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣១ ព្រឹក

រយៈពេល 10 ខែឆ្នាំនេះបាតុភូតរន្ទះបា ញ់បណ្ដាលឲ្យមនុស្សស្លាប់និងរបួសជា ង130នាក់កើតឡើងជាង130លើក

ភ្នំពេញ÷តាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ត រាយលោកសុទ្ធគឹមកុលមុនីបានឲ្យដឹងនៅព្រឹកថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2023 នេះថា÷ករណីបាតុភូតគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងជាង130លើកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ស្លាប់និងរបួសជាង130នាក់ក្នុងនោះខេត្តបាត់ដំបងមានអ្នកស្លាប់ច្រើនជាងគេនេះបើគិតត្រឹមរយ:ពេល10ខែឆ្នាំ 2023។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថាករណីគ្រោះរន្ទះបាញ់បានកើតឡើងចំនួ ន 133លើកនៅរាជធានី-ខេត្តចំនួន 16 បណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន 15 ខ្នងស្លាប់មនុស្ស75 នាក់របួស58នាក់និងងាប់គោក្របី97ក្បាល។ លោកសុទ្ធគឹមកុលមុនីបានបន្ថែមថាក្នុ ងចំណោមគ្រោះរន្ទះបាញ់ 133 លើកខេត្តបាត់ដំបងកើតឡើងច្រើនជាងគេមានចំនួន17លើកបណ្តាលឲ្យស្លាប់ចំ នួន 9 នាក់របួស3នាក់និងងាប់គោក្រ បី15ក្បាល,ខេត្តកំពង់ធំកើតឡើង12 លើកស្លាប់9នាក់របួស8នាក់ងាប់គោ ក្របី12ក្បាល,ខេត្តក្រចេះកើតឡើង 15 លើកបណ្ដាលឲ្យមនុស្សស្លាប់8នាក់របួ ស 17 នាក់ងាប់គោ1ក្បាល,ខេត្តសៀ មរាបកើតឡើង 12 លើកបណ្ដាលឲ្យមនុស្សស្លាប់ 6 នាក់របួស៧នាក់ងាប់គោក្របី15ក្បាលខេត្តស្វាយរៀងស្លាប់4នាក់របួស1នាក់ងាប់គោក្របី7ក្បាល,រាជធានីភ្នំពេញស្លាប់1នាក់,ខេត្តកណ្ដាលស្លាប់3នាក់,ខេត្តតាកែវស្លាប់3នាក់ងាប់គោក្របី 9 ក្បាល,ខេត្តកំពង់ឆ្នាំងស្លាប់ 6 នាក់របួស1នាក់ងាប់គោក្របី3ក្បាល, ខេត្តពោធិ៍សាត់ស្លាប់4នាក់របួសនាក់, ខេត្តបន្ទាយមានជ័យស្លាប់4នាក់របួស 12នាក់,ខេត្តឧត្តរមានជ័យស្លាប់2នាក់របួស2នាក់,ខេត្តព្រះវិហារស្លាប់2នាក់, ខេត្តព្រៃវែងស្លាប់5នាក់,ខេត្តរតនគិរីស្លា ប់3 នាក់និងខេត្តស្ទឹងត្រែងស្លាប់3នាក់។ សូមជម្រាបជូនថាករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់កើតឡើងចំនួន 279 លើកបណ្ដាលឲ្យរលំផ្ទះចំនួន 2002 ខ្នងរបើ កដំបូលផ្ទះ12752ខ្នងរបើកដំបូលសា លារៀន 92 ខ្នងតូបផ្សារ 178តូបអគាររដ្ឋបាល39កន្លែងស្លាប់មនុស្ស9នាក់និងរបួស170នាក់គិតត្រឹមរយ:ពេល10ខែឆ្នាំ 2023នេះ៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ