• ច័ន្ទ ២៩ មេសា ២០២៤ ១០:០០ ព្រឹក

ថ្ងៃនេះប្រជាពលរដ្ឋរស់នៅតាមផ្ទៃសមុ ទ្រសូមប្រុងប្រយ័ត្នអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃអង្គារទី 7 ខែវិច្ឆិកាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធា តុអាកាសនៅព្រះរាជាណាចក្រកម្ពុជាស ម្រាប់ថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2023។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាស្ថានភាពធាតុអាកាសនៅព្រះរាជាណា ចក្រកម្ពុជាសម្រាប់ថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2023 មានដូចខាងក្រោម÷ប្រព័ន្ធសម្ពា ធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើងនិងភាគឦសាននៃព្រះរា ជាណាចក្រកម្ពុជារួមជាមួយខ្យល់មូសុងឦសានខ្សោយ។ទន្ទឹមនឹងនេះមានចរន្តខ្យល់ក្តៅហើយសើមពីសមុទ្រចិនខាង ត្បូងនឹងបក់ពីទិសខាងកើតនិងទិសអា គ្នេយមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ 2023÷ 1.តំបន់វាលទំនាប÷ -ស្រីតុណ្ហភាពអប្បបរមាមាន24-26°C និងសីតុណ្ហភាពអតិបរមាពី30-34°C ហើយខ្យល់បក់មកពីទិសឦសានទិស ខាងកើតនិងទិសអាគ្នេយ៍ក្នុងល្បឿនពី1-3ម៉ែត្រ/វិនាទី។ -ភ្លៀងធ្លាក់លាយឡំជាមួយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញនិងខេត្តមួយចំនួននៅក្នុ ងភូមិភាគពាយ័ព្យ,ភាគខាងត្បូងនិងភា គអាគ្នេយ៍នៃប្រទេសកម្ពុជាដែលអាចគ្របដណ្ដប់លើផ្ទៃដីពី 10% ទៅ 30% ។ 2.តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាពី22-24°Cនិង សីតុណ្ហភាពអតិបរមាពី 30-34°Cហើ យខ្យល់បក់មកពីទិសឦសាននិងទិស ខាងកើតក្នុងល្បឿនពី1-3 ម៉ែត្រ/វិនាទី។ -ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើខេត្តត្បូងឃ្មុំ,កំពង់ចាម,ក្រចេះ,ព្រះវិហារនិងស្ទឹងត្រែងដែលអាចគ្របដណ្ដប់លើផ្ទៃដីពី 10% ទៅ 20%។ 3.តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាពី 24- 27°C និងសីតុណ្ហភាពអតិបរមាពី 30- 32°C ហើយខ្យល់បក់ពីទិសឦសាននិងទិស ខាងកើតក្នុងល្បឿនពី1-3ម៉ែត្រ/វិនាទី។ -ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំជាមួយផ្គរ,រន្ទះដែលអាចគ្របដណ្តប់លើផ្ទៃដីពី20%ទៅ 30%។ -ចំណែកឯនៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលា យឡំជាមួយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ហើយខ្យល់បក់មកពីទិសខាងត្បូងនិងទិសខាងកើតក្នុងល្បឿនពី1-3ម៉ែត្រ/វិ នាទីនិងរលកសមុទ្រមានកម្ពស់ពី0,5-1ម៉ែត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ