• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៧ ព្រឹក

រាជរដ្ឋាភិបាលបានដាក់ចេញគោលន យោបាយ 3 សំខាន់ៗដែលធ្វើឲ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន

ខេត្តព្រះសីហនុ÷សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា÷មានគោលនយោបាយ 3 សំខាន់ៗដែលធ្វើឲ្យប្រទេសកម្ពុជាអនុវត្តន៍បានត្រឹមត្រូវគឺបញ្ចប់ភ្លើងសង្គ្រាម,បើកចំហសេដ្ឋកិច្ចនិងធ្វើនយោបាយការទូតត្រឹម ត្រូវ។ ការបញ្ចប់សង្គ្រាមធ្វើឲ្យប្រទេសមានសន្តិភាពខណៈការបើកចំហសេដ្ឋកិច្ចបានទាក់ទាញអ្នកវិនិយោគនិងបើកចំ ហទីផ្សារជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋម ន្ត្រីបានថ្លែងបែបនេះនៅថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2023 ក្នុងឱកាសអញ្ជើញជួបសំ ណេះសំណាលជាមួយកម្មករ-កម្មការិ នីនិងនិយោជិតតាមបណ្ដារោងចក្រស ហគ្រាសដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាចេជាងហ្គ័រជី ខេត្តព្រះសីហនុ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថានៅមានគោលនយោបាយដែលសំ ខាន់មួយទៀតគឺគោលនយោបាយការ ទូតដែលអាចឲ្យកម្ពុជាអាចនាំចេញទំនិ ញទៅអឺរ៉ុបទៅមជ្ឈឹមបូព៌ាទៅអាស៊ាន។កម្ពុជាអត់មានយកប្រទេសណាមួយជា សត្រូវទេ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជាមិនយកប្រទេសណាធ្វើជាស ត្រូវនឹងទេពោលគឺត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសជាតិ។ចំណុចនេះសម្តេចធិបតីក៏បានចំអកឲ្យគណបក្សណាមួយនោះមិនទាន់ទាំងជាប់ឆ្នោតធ្វើ នាយករដ្ឋមន្ត្រីផងប្រកាសប្រឆាំងឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។ សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋម ន្ត្រីបានបញ្ជាក់ថា÷កម្ពុជាស្វាគមន៍ប្រទេ សទាំងអស់នៅទូទាំងពិភពលោកមិនថាប្រទេសណានោះទេជាក់ស្ដែងដូចនៅខេ ត្តព្រះសីហនុនេះតែម្ដងគឺមានអ្នកវិនិ យោគចិន,អាមេរិក,ជប៉ុននិងបណ្ដាប្រទេ សមួយចំនួនទៀតនៅតំបន់អ៉ឺរ៉ុបគេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្ដង។នេះហើយជាគោ លនយោបាយការទូតបើកចំហរបស់កម្ពុ ជា។ យ៉ាងណាក៏ដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាការដែលប្រទេសគេជឿជាក់និងដាក់ទុនវិនិយោគជាមួយប្រទេសយើងក៏ដោយសារប្រទេសកម្ពុជាមានសុខស ន្តិភាពផងដែរដូច្នេះបងប្អូនកម្មករ-កម្ម ការិនីរួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអ ស់គម្បីបន្តរួមគ្នាថែរក្សានៅសុខសន្តិភា ពនេះឲ្យខាងតែបានខណ:មានសុខស ន្តិភាពនិងមានការអភិវឌ្ឍជាបន្តបន្ទាប់ហើយមានការអភិវឌ្ឍជីវភាពរបស់ប្រជា ពលរដ្ឋក៏នឹងកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ