• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣១ ព្រឹក

រយៈពេល1ឆ្នាំយានយន្តជាង4លាន6 សែនគ្រឿងបានប្រើប្រាស់ផ្លូវល្បឿនលឿន

 

ភ្នំពេញ÷តាមការបញ្ជាក់ពីក្រសួងសា ធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាមានយានយន្តសរុបចំនួន4679222 គ្រឿងបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុក្នុង រយៈពេល1ឆ្នាំនេះ។ ក្រសួងសាធារណការបានគូសបញ្ជាក់ថាផ្លូវល្បឿនលឿនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកបទពិសោធន៍នៃការធ្វើដំណើរថ្មីចំណេញពេលវេលាកា ត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាច រណ៍ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូនដល់បងប្អូនប្រជាពល រដ្ឋ។ជាពិសេសផ្លូវមួយខ្សែនេះបានចូល រួមសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញនិងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុដែលជំរុំឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមជម្រាបថានារសៀលថ្ងៃទី 7 ខែវិច្ឆិ កាឆ្នាំ 2023 នេះនឹងមានការរៀបចំពិធីអបអរសាទរខួប1ឆ្នាំនៃការដាក់ឲ្យដំណើ រការផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសី ហនុនៅទីតាំងស្ថាននីយបង់ប្រាក់ទី 1 "ភ្នំពេញ"ក្រោមវត្តមានលោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី 1 នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គួរបញ្ជាក់ថាផ្លូវល្បឿនលឿននេះតភ្ជាប់រាជធានីភ្នំពេញទៅកាន់ទីក្រុងព្រះសីហ នុមានប្រវែងសរុប 187,05 គីឡូម៉ែត្របា នបើកឲ្យដំណើរការនាថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2022 កន្លងទៅនៅឯវិមានសន្តិភាពក្រោមអធិបតីភាពសម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោ កលីខឺឈាង(Li keqiang)អតីតនាយ ករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនអមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចាប់ផ្ដើមគិតកម្រៃសេវាដោយបញ្ចុះតម្លៃសេវាចំនួន 20%រយៈពេល1ឆ្នាំពេញគិតចាប់ពីថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2022 ដល់ថ្ងៃ ទី 31 ខែតុលាឆ្នាំ 2023ហើយការបង់ ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ ស្ដែងនិងទៅតាមប្រភេទយានយន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ