• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២២ ព្រឹក

ក្រសួងបរិស្ថានត្រូវបន្តអនុវត្តន៍និងសម្រ បសម្រួលក្នុងការលើកកម្ពស់ជីវភាពនិងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូល ដ្ឋាន

ភ្នំពេញ÷សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន 8 នៅក្នុងសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ6វិច្ឆិកាឆ្នាំ 2023 ក្នុងនោះ អនុសាសន៍ទី4សម្តេចធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យក្រសួងបរិស្ថានត្រូវបន្តអនុវត្តន៍និងសម្របសម្រួលជាមួយក្រសួ ងស្ថបប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ជីវភាពនិងបង្កើនអាហារូបត្ថម្ភប្រជាស ហគមន៍មូលដ្ឋានតាមរយ:"អភិរក្សនិងគ្រប់គ្រងតំបន់ការពារធម្មជាតិប្រកបដោ យចីរភាពនិងអភិវឌ្ឍន៍គាំទ្រសហគមន៍អេកូទេសចរណ៍"ដោយរៀបចំឲ្យមានស ហគមន៍អេកូទេសចរណ៍ផ្តល់សេវាល្អច ងក្រងរបៀងសហគមន៍អេកូទេសចរណ៍តាមរយ:ការលើកកម្ពស់ការកសាងហេ ដ្ឋារចនាសម្ព័ន្ធនានានិងបង្កើនការងារបៃតងផ្សេងៗទៀតតាមសហគមន៍មូលដ្ឋា ននិងបន្តជំរុញយុទ្ធនាការដាំដើមឈើ1 លានដើមក្នុង1ឆ្នាំដើម្បីបង្កើនគម្របព្រៃ ឈើនិងសម្រេចគោលដៅអព្យាក្រឹតកា បូននៅឆ្នាំ 2050 ព្រមទាំងជំរុញការចូ លរួមចំណែករបស់ជាតិក្នុងការអនុវត្តអ នុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនិងជំរុញឲ្យមា នកំណើនបៃតងធានាឲ្យមានការការពារបរិស្ថាននិងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ ន្ធស្បៀង។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជារៀប ចំទិវាជាតិអាហារូបត្ថម្ភលើកទី 10 នាថ្ងៃ ទី 6 ខែវិច្ឆិកាឆ្នាំ 2023ផ្តោតលើប្រធាន បទ"ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ"ស្របពេលដែលអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទកំពូលនៃបណ្ដាភាគីនៃអនុស ញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី28 (COP28)នៅទីក្រុងឌុយបៃប្រទេសអេមារ៉ាតអារ៉ាប់រួមចាប់ពីថ្ងៃទី30ខែវិច្ឆិកាដល់ថ្ងៃទី12ខែធ្នូដើម្បីផ្តល់ឱកាសឲ្យរដ្ឋជាសមាជិកបង្ហាញពីការប្តេជ្ញាចិត្តចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជា ជាតិស្ដីពីការប្រែប្រួលអាកាសធាតុនិងគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ