• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤១ ល្ងាច

សម្តេចធិបតីហ៊ុនម៉ាណែត÷រាជធានី- ខេត្តនឹងមានសិទ្ធិពិនិត្យនិងសម្រេចលើគម្រោងទឹកប្រាក់លើសពី 5 លានដុល្លារ

ភ្នំពេញ÷សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានថ្លែងថារាជរដ្ឋាភិបាលនឹងផ្ដល់សិ ទ្ធិបន្ថែមទៀតដល់ថ្នាក់រាជធានី-ខេត្តដើ ម្បីសម្រេចទៅលើគម្រោងវិនិយោគមួយ ចំនួនខណៈពេលដែលបច្ចុប្បន្ននេះរដ្ឋ បាលថ្នាក់រាជធានី-ខេត្តមានសិទ្ធិសម្រេ ចលើគម្រោងដែលមានទឹកប្រាក់ត្រឹមតែ 5 លានដុល្លារចុះក្រោមតែប៉ុណ្ណោះ។ សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងបែបនេះ នៅព្រឹកថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2023 ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីទីស្ដីការក្រសួងមហាផ្ទៃនៅរាជ ធានីភ្នំពេញ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថាថ្នាក់រាជធានី-ខេត្តផ្លូវបញ្ជាគ្រប់គ្រងនិងត្រូវរៀបចំផ្ទះខ្លួនឯងឲ្យបានស្អាតពី ព្រោះការយកសិទ្ធិទៅហើយទាល់តែមា នសមត្ថភាពក្នុងការប្រើប្រាស់និងអនុវ ត្តន៍ឲ្យមានប្រសិទ្ធភាពទៀតទើបទាក់ ទាញអ្នកវិនិយោគបានច្រើន។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអធិបតីហ៊ុនម៉ាណែតជំរុញឲ្យក្រសួងស្ថាប័ននានាពិ សេសក្រសួងមហាផ្ទៃពង្រឹងនូវការផ្ទេរអំណាចថ្នាក់ជាតិទៅក្រោមជាតិដើម្បីធ្វើ ឲ្យសេវាសាធារណៈកាន់តែកៀកជាមួយ នឹងប្រជាពលរដ្ឋ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានលើក ឡើងថា÷រដ្ឋាភិបាលអាណត្តិទី 7 នឹងពង្រឹងវិមជ្ឈការតែផ្ដោតទៅលើកសេវាមូលដ្ឋានទៅដល់ប្រជាពលរដ្ឋអប់រំ,សុ ខាភិបាល,កសិកម្មដូច្នេះដើម្បីពង្រឹងនូវសេវាទាំងអស់នេះគឺចាំបាច់ណាស់ក្នុងការផ្ទេរនៅអំណាចពីថ្នាក់ជាតិទៅកាន់ថ្នាក់ក្រោមជាតិឲ្យបានឆាប់និងមានប្រ សិទ្ធភាព។ សម្ដេចថា÷មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់ពីបញ្ហាដែលកើតឡើងនៅមូល ដ្ឋាន"។ ជាមួយគ្នានេះសម្ដេចធិបតីបានបញ្ជាក់ថាក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការអនុវត្តទៅលើប្រព័ន្ធបច្ចេ កវិទ្យាក្នុងប្រព័ន្ធរដ្ឋបាលបច្ចុប្បន្នគឺដើម្បីបម្រើទៅដល់ការធ្វើវិមជ្ឈការមិនមែនឲ្យក្រសួងស្ថាប័នប្រើបច្ចេកវិទ្យាដើម្បីក្តាប់អំណាចនោះទេ។ ទោះជាយ៉ាងណាសម្ដេចថាវិមជ្ឈការមិនអាចកាត់ផ្ដាច់ពីថ្នាក់រដ្ឋទៅថ្នាក់មូលដ្ឋានភ្លាមៗទេវាត្រូវការនីតិវិធីនិងពេលវេលា។ បើតាមសម្ដេចអធិបតីវិមជ្ឈការត្រូវការការប្រគល់សិទ្ធិផ្ដល់ថវិកាពង្រឹងមន្ត្រីនិងការទទួលខុសត្រូវ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ