• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៣ ព្រឹក

រកឃើញយានយន្តល្មើសចំនួន 345 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 នៅទូ ទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរ បាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2023 បានឲ្យដឹងថាចំនួនគោលដៅសរុប 81 គោលដៅមានយាន យន្តចូលគោលដៅចំនួន 614 គ្រឿង,រថយន្តធំ2គ្រឿង,រថយន្តតូច106គ្រឿងនិងម៉ូតូ506 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសរុបចំ នួន 345គ្រឿង,រថយន្តធំ 2 គ្រឿង,រថយន្តតូច43គ្រឿងនិងម៉ូតូចំនួន300គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក .នៅទូទាំងប្រទេស។ តាមរបាយការណ៍លទ្ធផលរយៈពេល 2 ថ្ងៃពីថ្ងៃទី 1-2 ខែវិច្ឆិកាឆ្នាំ 2023 បានឲ្យដឹងថាយា នយន្តចូលគោលដៅចំនួន 1609 គ្រឿងរថយ ន្តធំ 5 គ្រឿង,រថយន្តតូច 336 គ្រឿង,ម៉ូតូ 1269គ្រឿង។ក្នុងនោះរកឃើញយានយន្តល្មើ សសរុបចំនួន 1034 គ្រឿង,រថយន្តធំ5គ្រឿង (882គ្រឿង)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រ សើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ