• ច័ន្ទ ២៩ មេសា ២០២៤ ១២:០០ ល្ងាច

ក្រុងភ្នំពេញនិងក្នុងឆាងសាប្តេជ្ញាពង្រឹងទំនាក់ ទំនងឲ្យកាន់តែល្អលើវិស័យទេសចរនិងពាណិ ជ្ជកម្ម

ភ្នំពេញ÷ក្រុងភ្នំពេញនិងក្រុងឆាងសាប្រទេសចិននឹងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជា មួយគ្នាឲ្យបានខ្លាំងបន្ថែមទៀតពិសេសនៅលើវិស័យទេសចរណ៍,ពាណិជ្ជកម្មខណៈក្រុងទាំង 2កំពុងវិនិយោគលើវិស័យនេះរួចហើយផងដែរ។ នេះជាការបង្ហាញឲ្យដឹងក្នុងជំនួបសម្ដែងការគួរ សមរវាងលោកកើតឆែអភិបាលស្ដីពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញជាមួយលោក ស្រីវូគួយអ៉ីង(Wu Guiying)សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណ:កម្មាធិការបក្សខេត្តហ៊ូណាននិងជាលេខាបក្សនៃគណ:កម្មាធិការបក្សក្រុងឆាងសានៅរសៀលថ្ងៃព្រហស្ប តិ៍ទី2ខែវិច្ឆិកាឆ្នាំ 2023 នៅសាលារាជធានីភ្នំ ពេញ។ ក្នុងជំនួបសម្ដែងការគួរសមនោះលោកកើតឆែបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញជាមួយនឹងភាពរីកចម្រើនរបស់រាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះដោយលោកបញ្ជាក់ថា÷ការរីកចម្រើនរបស់រាជធានីភ្នំពេញគឺផ្តើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ។ការរីកចម្រើនរបស់រាជធានីភ្នំពេញគឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពប្រទេសចិន។ចិនបានជួយវ៉ាក់សាំងកូវីដ-19មកឲ្យកម្ពុជាជាមួយនឹងការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជាផងដែរ។គិតមកដល់ពេលនេះការវិនិ យោគរបស់ចិននៅកម្ពុជានៅតែឈរលំដាប់លេខ1។ការវិនិយោគរបស់ចិនយ៉ាងច្រើននេះគឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេ សចិននិងកម្ពុជាដែលជាទំនាក់ទំនងត្បូង ពេជ្រ។ លោកកើតឆែក៏បានសម្ដែងនូវការអរគុណចំ ពោះប្រទេសចិនដែលបានជួយឧបត្ថម្ភវ៉ាក់ សាំងកូវីដ-19មកឲ្យកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ស្របតាមពាក្យស្លោករបស់ខ្មែរមួយឃ្លាពោលថា"គេអាចរកឃើញមិត្តល្អបាននៅពេ លដែលយើងជួបគ្រោះអាសន្ន"ប្រទេសចិនគឺជាមិត្តល្អរបស់កម្ពុជា។ លោកកើតឆែបានបន្តទៀតថា÷ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រជាទីក្រុងដែលមានអា យុកាលរាប់ពាន់ឆ្នាំហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ។សម្រាប់រាជធានីភ្នំពេញនឹងបន្តកិច្ចសហប្រតិបត្តិការជា មួយទីក្រុងឆាងសាឲ្យកាន់តែល្អបន្ថែមទៀតពិ សេសគឺការជំរុញការវិនិយោគទេសចរណ៍,ពា ណិជ្ជកម្ម,ការនាំចេញនាំចូលទំនិញរវាងទីក្រុងទាំង2ពិសេសជំរុញឲ្យមានការហោះហើររវាងទីក្រុងភ្នំពេញនិងទីក្រុងឆាងសាប្រទេសចិន។ លោកស្រីវូគួយអ៉ីងក្នុងឱកាសនោះក៏បានលើ កឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសាអំពីភាពរីកចម្រើនរបស់ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណមានធនធានធម្មជាតិមានទាំងភ្នំ,មានទាំងទន្លេថែមទាំងមានទេសភាពគួរឲ្យគយគន់ថែមទៀតផង។ទីក្រុងមួយនេះក៏ជាទីក្រុងដែលមានសង្វាក់ផលិតកម្មខ្លាំងក្លាផងដែរដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក, ការផលិតរថយន្តហើយទីក្រុងឆាងសាក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ។ លោកស្រីនឹងជំរុញឲ្យមានអ្នកមានវិនិយោគរបស់ចិនពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសាបន្តមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនថែមទៀត។ហើយវិស័យទេសចរ ណ៍ក៏ជាវិស័យមួយដែលមានសារៈសំខាន់ដោ យលោកស្រីនឹងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសាមកកម្ពុជាកាន់តែច្រើនថែមទៀត។ លោកស្រីបានបញ្ជាក់ថា÷ដើម្បីរឹតចំណងសា មគ្គីភាពឲ្យកាន់តែខ្លាំងក្លារវាងរាជធានីភ្នំពេញនិងទីក្រុងឆាងសាទីក្រុងឆាងសានឹងនាំផលិត ផលដូចជារថយន្ត,គ្រឿងបន្លាស់រថយន្តមករាជធានីភ្នំពេញជាមួយនឹងការវិនិយោគច្រើនទៀតព្រមទាំងជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជាកាន់តែច្រើនថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ