• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤២ ព្រឹក

កម្ពុជា-ថៃបន្តរួមគ្នាទប់ស្កាត់ការចរាចរជួញដូរសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន

ភ្នំពេញ÷កម្ពុជា-ថៃបន្តរួមគ្នាពង្រឹងការត្រួតពិនិ ត្យបង្ការទប់ស្កាត់ការចរាចរជួញដូរសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែននិងការលួចបង្វែរពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀនខុស ច្បាប់នៅក្នុងតំបន់។ការឯកភាពគ្នាបែបនេះបានធ្វើឡើងខណ:លោកឧត្តមសេនីយ៍ឯកឡាយគឹមលីអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះក្នុងជំនួបជាមួយលោកស៊ូផាផាតហ៊ីបឱសថទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជានៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ 2023នេះ។ ថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀនក្នុងឱកាសនោះលោកឧត្តម សេនីយ៍ឯកឡាយគឹមលីអគ្គលេខាធិការរងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមប្រឹ ក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB)ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ថៃពិសេសក្រុមប្រឹក្សាត្រួត ពិនិត្យគ្រឿងញៀនថៃដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯកឡាយគឹមលីបានបញ្ជាក់បន្ថែមថាបញ្ហាគ្រឿង ញៀនគឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំង2ក៏ដូចជានៅក្នុងតំបន់និងសកលលោកដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិត ស្និទ្ធរវាងប្រទេសនឹងប្រទេសជាពិសេសមន្ត្រីអនុវត្តន៍ច្បាប់ក្នុងការពង្រឹងការត្រួតពិនិត្យទប់ ស្កាត់ការចរាចរដឹកជញ្ជូន,ជួញដូរនិងប្រើប្រាស់គ្រឿងញៀននិងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែននិងឆ្លងកាត់ព្រំដែនដើម្បីធ្វើយ៉ាង ណាកាត់បន្ថយនិងឈានទៅលុបបំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងនោះការទប់ស្កាត់ការលួចង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀនក៏ជាភារកិច្ចចំពោះមុខ1ដែលប្រទេសយើងទាំងអ ស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះលោកស៊ូផាផាតហ៊ីបឱសថទី ប្រឹក្សាទទួលបន្ទុកគ្រឿងញៀនតំណាងក្រុម ប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB)បានលើកឡើងថាប្រទេសថៃនិងកម្ពុជាមានចំណង មិត្តភាពល្អនិងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀនជាបញ្ហាសំខាន់ដែលប្រទេសទាំង2បាននិងកំពុងមានកិច្ចសហការល្អនិងគាំទ្រគ្នាទៅវិ ញទៅមកគ្រប់សកម្មភាពសំដៅរួមគ្នាបង្ការទប់ ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនិងតំបន់។ ជាងនេះទៀតលោកបានបញ្ជាក់បន្ថែមថាប្រ ទេសយើងទាំងពីរនៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័ យក្នុងនោះបញ្ហាគ្រឿងញៀនគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំង ពីរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ