• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៦ ល្ងាច

ការប្រើប្រាស់ទូរស័ព្ទកំពុងបើកបរងាយនឹងបង្កគ្រងនាក់

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជញ្ជូននាថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2023បានបញ្ជាក់ឲ្យដឹងថា÷ នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា8ថ្មីចំណុ ច6បានចែងថា÷ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវឬនៅកន្លែងមានសុវត្ថភាពដើម្បីប្រើទូរស័ព្ទ។ ក្រសួងសាធារណការនិងដឹកជញ្ជូនសូមចូលរួមគោរពច្បាប់ចរាចរណ៍និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសុវត្ថិភាពយើងទាំង អស់គ្នា។ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ