• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤១ ព្រឹក

កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ 2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050

ភ្នំពេញ÷សម្តេចធិបតីហ៊ុនម៉ាណែតបានថ្លែងថារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅយុទ្ធ សាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយប្រែ ក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យ មកម្រិតខ្ពស់នៅឆ្នាំ 2030 និងក្លាយជាប្រ ទេសមានចំណូលខ្ពស់នៅឆ្នាំ 2050៊។ សូមបញ្ជាក់ថា÷សម្ដេចធិបតីហ៊ុនម៉ាណែតអ ញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ,និយោជិតចំនួនជិត2ម៉ឺននាក់នៅតាមបណ្តារោងចក្រសហគ្រាសចំនួន 29 រោងចក្រស្ថិតក្នុងស្រុកអណ្ដាលស្ទឹងនិងក្រុងតាខ្មៅដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។ សម្ដេចធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាទោះបីជាកម្មករនិយោជិតយើងមានប្រាក់បៀ វត្សចេះតែកើនឡើងក៏ដោយក៏រាជរដ្ឋាភិបាលនៅតែបន្តដំឡើងថែមទៀតជារៀងរាល់ឆ្នាំជាក់ ស្ដែងនៅក្នុងពេលប្រទេសជាតិយើងកំពុងមានវិបត្តិពីជំងឺកូវីដ-19ក៏មានការដំឡើងប្រាក់បៀ វត្សជូនកម្មករនិយោជិតផងដែរ។ លើសពីនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានប្តេជ្ញាចិត្តថារាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេ សជាតិឲ្យកាន់តែរីកចម្រើនធ្វើឲ្យប្រជាជនកាន់ តែមានជីវភាពធូរធារដើម្បីឆ្លើយតបទៅនឹងទំ នុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ