• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៦ ព្រឹក

ក្រសួងសុខាភិបាលដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលក្នុងការរៀបចំធ្វើមគ្គុទេសក៍ព្យាបាលគ្លីនិករោគកុមារ

ភ្នំពេញ÷នៅថ្ងៃពុធទី 1 ខែវិច្ឆិកាឆ្នាំ 2023 លោកសាស្ត្រាចារ្យយីតស៊ុនណារ៉ារដ្ឋលេខាធិ ការក្រសួងសុខាភិបាលនិងជាប្រធានគណៈ កម្មការសម្របសម្រួលសម្រាប់ការថែទាំនិងព្យា បាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបា លបានដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោ បល់ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំធ្វើមគ្គុទេសព្យាបាលគ្លីនិករោគកុមារ។ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពមគ្គុទេសក៍ព្យាបាលគ្លីនិករោគកុមារឲ្យស្របតាមស្តង់ដារប្រតិបត្តិនៅក្នុងតំបន់ដើម្បីធានាឲ្យបាននូវគុ ណភាពប្រសិទ្ធភាពនៃការបម្រើសេវាជូនប្រជា ពលរដ្ឋឲ្យកាន់តែប្រសើរ។ សូមបញ្ជាក់ផងដែរថាសិក្ខាសិលាពីគ្រោះយោ បល់ដែលរៀបចំឡើងរយៈពេលមួយព្រឹកនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង សុខាភិបាលជាច្រើនរួម÷មានលោកស្រីសា ស្ត្រាចារ្យអ៉ឹមសិទ្ធិកា្យរដ្ឋលេខាធិការ,លោកវេជ្ជ បណ្ឌិតម៉ៅតាន់អ៊ាងអនុរដ្ឋលេខាធិការ,លោក ស្រីអ៊ុំសាម៉ុលអនុរដ្ឋលេខាធិការ,លោកសាស្ត្រាចារ្យហេងសុទ្ធីអនុរដ្ឋលេខាធិការនិងក្រុមការ ងារពាក់ព័ន្ធនៃក្រសួងសុខាភិបាលនិងមន្ទីរ ពេទ្យថ្នាក់ជាតិជាច្រើនសរុបទាំងអស់ចំនួន 44រូបដែលទទួលបានការឧបត្ថម្ភពីអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ