• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៤ ព្រឹក

ក្រសួងបរិស្ថាននិងធនាគារអភិវឌ្ឍន៍អាស៊ី ADBពិភាក្សាលើការប្រើប្រាស់ថវិកាឲ្យមានប្រ សិទ្ធភាពនិងតម្លាភាព

ភ្នំពេញ÷លោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឲ្យលោកស្រីជូសាណាវាម៉ា(Jyotsana varma)នាយកប្រ ចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីADBនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្ដីពីការប្រើប្រាស់ថវិកាគម្រោងឲ្យមាន ប្រសិទ្ធភាពនិងតម្លាភាពនៅឯទីស្តីការក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ 2023 នេះ។ជាមួយនឹងការថ្លែងឡើងយ៉ាងដូច្នេះដោ យមានការគូសបញ្ជាក់ពីលោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ថាលោកស្រីចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិរយៈពេល 5 ឆ្នាំរបស់ក្រសួងបរិស្ថានដើម្បីងា យស្រួលដល់ADBរៀបចំគម្រោងថវិកាឲ្យបាន សមស្របនិងឆ្លើយតបចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុ ណចំពោះធនាគារអភិវឌ្ឍន៍អាស៊ីADBដែលតែ ងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជាក្នុងកិ ច្ចសហប្រតិបត្តិការអភិវឌ្ឍកន្លងមកហើយឆ្លើ យតបនឹងការលើកឡើងនេះក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗទី1គឺភាពស្អាត,ទី2ភាពបៃតងនិងទី3ចីរភាព។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានជំរុញឲ្យធនា គារអភិវឌ្ឍន៍អាស៊ី(ADB)យកចិត្តទុកដាក់និងបង្វែរគម្រោងថវិកាឲ្យសមស្របតាមការងារអា ទិភាពនៃយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថានទើបការប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធភាពនិងតម្លាភាព។ សូមជម្រាបជូនថាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ 2023-2028 របស់បរិស្ថានេះ គឺបានអនុលោមតាម"យុទ្ធសាស្ត្របញ្ចកោ ណ"ដំណាក់កាលទី1នៃរាជរដ្ឋាភិបាលនី តិកាលទី 7 រដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្អែក លើមូលដ្ឋាននៃគោលនយោបាយនិងយុទ្ធ សាស្ត្រជាតិដែលមានជាធរមានព្រមទាំង ក្របខណ្ឌអនុញ្ញាអន្តរជាតិពាក់ព័ន្ធដើម្បីតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអា ទិភាពដើម្បីធានាឲ្យបាននូវចីរភាបរិស្ថាន និងសុក្រឹតកម្មបរិស្ថានសេដ្ឋកិច្ចឆ្លើយត បទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោ ណគឺ"ជាប្រទេសអព្យាក្រឹតកាបូននិងមានគម្របព្រៃឈើ60%នៅឆ្នាំ 2050"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ