• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៦ ព្រឹក

ចាប់ពីថ្ងៃទី1-10 ខែវិច្ឆិកានេះសាំងធម្មតាឡើង ថ្លៃ 50 រៀលត្រូវលក់តម្លៃ 4400 រៀលខណៈម៉ាស៊ូតចុះថ្លៃ100រៀលលក់4550រៀលក្នុង1 លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ 2023នេះសាំង(ឡើងថ្លៃ50រៀល)ខណៈប្រេង ម៉ាស៊ូត(ចុះថ្លៃ100រៀល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4400រៀលនិងម៉ាស៊ូតត្រូវលក់45 50រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេ ងឥន្ធនៈចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2023នឹងត្រូវលក់4618រៀលក្នុង1លីត្រសម្រា ប់ប្រេងសាំងធម្មតាEA92និង4818រៀលក្នុង1 លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរប ស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុម ហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរា ជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូច គ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4400 រៀ លក្នុង1លីត្រនិងប្រេងម៉ាស៊ូត 4550 រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50 ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ