• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៨ ល្ងាច

នាឱកាសនៃពិធីបុណ្យសមុទ្រលើកទី 10 ជុំទី 3 ចាប់ពីថ្ងទី1ដល់ថ្ងៃទី3ខែធ្នូឆ្នាំ 2023ក្រសួង ពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ

ភ្នំពេញ÷ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណា ចក្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹ ងដល់សាធារណជនទូទៅឲ្យបានជ្រាបថាក្នុងយុទ្ធសាស្ត្រជួយជំរុញនិងលើកកម្ពស់ផលិត ផលក្នុងស្រុកឱ្យមានការទទួលស្គាល់និងចូល រួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រ ទេសក្រសួងនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី10ជុំទី 3ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី3ខែធ្នូឆ្នាំ2023នៅក្រុង កែបខេត្តកែប។ក្នុងអំឡុងពេលនៃការរៀបចំព្រឹ ត្តការណ៍ពាណិជ្ជកម្មផ្សារភ្ជាប់នឹងទេសចរណ៍នាឱកាសនេះក្រសួងសូមអញ្ជើញលោក,លោ កស្រីជាផលិតករ,សិប្បករ,ម្ចាស់ក្រុមហ៊ុន,ស ហគ្រាសក្នុងស្រុកនាំយកផលិតផលខ្មែរដែលមានគុណភាពខ្ពស់,មានសុវត្ថិភាពសម្រាប់អ្នក ប្រើប្រាស់និងមានការវេចខ្ចប់ល្អត្រឹមត្រូវអនុ លោមតាមស្តង់ដារផលិតកម្មមកពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញផ្សព្វ ផ្សាយនិងស្វែងរកដៃគូពាណិជ្ជកម្ម។ក្នុងឱកាសនេះក្រសួងពាណិជ្ជកម្មសូមផ្ដល់អាទិភាពខ្ពស់លើផលិតផលនិងសេវាទើបនឹងបង្កើតថ្មីមាន គំនិតច្នៃប្រឌិតខ្ពស់ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួនសូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួមព្រោះចំនួ នស្តង់មានកំណត់។ទន្ទឹមនេះក្រសួងពាណិជ្ជ កម្មសូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះកុំបីខកខានឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ