• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១០ ល្ងាច

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី 5 នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ[JC]

ភ្នំពេញ÷កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រ ជុំលើកទី 5 នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ [JC]។នេះជាការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី 1 ខែវិច្ឆិ កាឆ្នាំ 2023។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិបានឲ្យដឹងថានៅថ្ងៃទី 31 ខែតុលាឆ្នាំ 20 23 កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើ កទី 5 នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ[JC] នៅក្រសួងការបរទេសនិងសហប្រតិបត្តិការអ ន្តរជាតិ។ លោកស្រីទួតបញ្ញារដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមChang Ho-jinអនុរដ្ឋមន្ត្រីការបរទេសទី1នៃសាធារណ រដ្ឋកូរ៉េបានធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រ ជុំ។ កិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវសមិទ្ធផលនិងបានពិភាក្សាលើមធ្យោបាយនានាដើម្បីពង្រឹ ងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំង2លើវិស័យផ្សេងៗរួមមាននយោបាយ,ពាណិជ្ជកម្មនិងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ,កសិកម្ម,ការងារ,ការអភិវឌ្ឍជនបទ,សុខាភិបាល,ការអភិវឌ្ឍធនធានមនុ ស្សនិងការផ្លាស់ប្ដូររវាងប្រជាជននឹងប្រជាជនក្នុងចំណោមវិស័យជាច្រើនទៀត។ កិច្ចប្រជុំក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដែលផ្ដល់ផលប្រ យោជន៍ទៅវិញទៅមកក្រោមក្របខ័ណ្ឌអាស៊ា ន-សាធារណរដ្ឋកូរ៉េគង្គ-សាធារណរដ្ឋកូរ៉េនិងអង្គការសហប្រជាជាតិព្រមទាំងស្ថានការណ៍នៅឧបទ្វីបកូរ៉េផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ