• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤០ ព្រឹក

IMF÷ព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង 5,3% ឆ្នាំនេះនិង6%នៅឆ្នាំក្រោយ

ភ្នំពេញ÷មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)នៅថ្ងៃទី 31 ខែតុលាឆ្នាំ 2023 នេះបានចេញផ្សា យរបាយការណ៍ដោយព្រាករណ៍សេដ្ឋកិច្ចកម្ពុ ជានឹងកើនឡើង 5,3%នៅឆ្នាំ 2023 នេះនិង 6%នៅឆ្នាំ2024។ IMFបានបន្តថាការព្យាករណ៍នេះធ្វើឡើងបន្ទា ប់ក្រុមបេសកកម្មមាត្រាIVរបស់IMFដែលដឹក នាំដោយលោកDavide Furceriបានបំពេញ បេសកកម្មនៅកម្ពុជាចាប់ពីថ្ងៃទី18ដល់31ខែតុ លាឆ្នាំ2023។បេសកកម្មត្រូវបានធ្វើឡើងដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ 20 23និងទស្សនវិស័យអនាគត។ យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ក្រុមបេសកកម្មមាត្រាIVរបស់មូលនិធិរូបីវត្ថុអន្តរ ជាតិបានឲ្យដឹងថាកំណើននេះដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍និងកំណើនៃការនាំចេញពីបន្ទះសូឡានិងគ្រឿងបង្គុំអគ្គិសនីដែលជាកត្តាជំរុញកំណើនដ៏សំខាន់។តួយ៉ាងការនាំចេញសម្លៀកបំពាក់នៅតែមានភាពទន់ខ្សោយដោយបង្ហាញសញ្ញានៃការងើបវិញតិចតួចក្នុងប៉ុន្មានខែថ្មីៗនេះ។ចំណែកវិស័ យសំណង់វិញបានបង្ហាញការងើបឡើងវិញយឺតយ៉ាវ។ មតិផរណាបានស្ទុះងើបឡើងវិញដល់3,8% ក្នុងខែកញ្ញាឆ្នាំ 2023 ដោយសារតម្លៃម្ហូបអា ហារនិងប្រេងឥន្ធនៈកាន់តែខ្ពស់។សម្រាប់រយៈ ពេលពេញមួយឆ្នាំ2023អតិផរណាត្រូវបានគេព្យាករណ៍ថាស្ថិតក្នុងកម្រិតជាមធ្យម2,3% ហើយអាចឈានដល់3%នៅឆ្នាំ2024ដោយ សារកើនឡើងនៃតម្លៃទំនិញបន្ថែម។ ឱនភាពគណនីចរន្តបានរួមតូចនៅឆ្នាំ 2022 ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតបណ្ដើរៗដោយសារតែការងារងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ,ទេសចរណ៍និងលំហូរប្រាក់។ចំណែកទុនបម្រុងអន្តរជាតិត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។រីឯបំណុលសាធារណ:ត្្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យមក្នុងអំឡុង1សវត្សរ៍ចុងក្រោយនេះហើយហានីភ័យនៅតែមានកម្រិតទាប។ IMFបានលើកឡើងថាការកែទម្រង់រចនាសម្ព័ន្ធគួរតែផ្តោតលើការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ការវិនិយោគលើកត្តាជំរុញកំណើនថ្មីនិងជំរុញការវិនិយោគលើការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ការធ្វើពិពិធកម្មថ្មីៗគឺការផលិតបន្ទះសូឡានិងគ្រឿងបន្លាស់អគ្គិសនីកំពុងលើកទឹកចិត្តនៅក្នុងបរិបទនេះ។ការពង្រឹងអភិ បាលកិច្ចសាធារណៈនិងមានសារៈសំខាន់ក្នុងការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើននិងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ គួរបញ្ជាក់ថាIMFនឹងបន្តផ្ដល់ជំនួយបច្ចេកទេ សដើម្បីជួយកែលម្អស្ថិតិនិងក្នុងផ្នែកផ្សេងទៀតនៃការអភិវឌ្ឍសមត្ថភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ