• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី 3 ខែវិច្ឆិកាអាចមានភ្លៀងធ្លាក់ឬមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2023ដោយបញ្ជាក់ឲ្យដឹងថា÷ព្រះរាជជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពា ធខ្ពស់ពីប្រទេសចិនជាមួយនឹងការចាប់ផ្តើមទ ទួលនូវរបបខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី3ខែវិច្ឆិកា÷បណ្តាខេត្តនៅប៉ែកខាងជើងប៉ែកឦសាន។និងបណ្ដាខេត្តនៅជាប់មាត់សមុ ទ្រអាចកុំមានភ្លៀងធ្លាក់ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួចជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី10%ទៅ20%។ នៅឯរាជធានីភ្នំពេញបណ្ដាខេត្តនៅទិសខាង ត្បូងនិងទិសខាងកើតជាប់នឹងប្រទេសវៀត ណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោ យទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី30%ទៅ30%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ