• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៩ ព្រឹក

អភិបាលខេត្តកោះកុងប្រកាសផ្ដល់រង្វាន់អ្នកប ង្ហាញអត្តសញ្ញាណជនសម្លាប់សត្វឈ្លូស

កោះកុង÷អភិបាលខេត្តនៃគណៈអភិបាលខេត្តកោះកុងលោកស្រីមិថុនាភូថងប្រកាសផ្ដល់រង្វា ន់លើកទឹកចិត្ត 3លានរៀលដល់អ្នកបង្ហាញពីអត្តសញ្ញាណរបស់ជនដែលប្រព្រឹត្តបទល្មើសស ម្លាប់សត្វឈ្លូសយ៉ាងព្រៃផ្សៃ។កាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា÷លោកស្រីមិថុនាភូថងអភិបា លខេត្តនៃគណ:អភិបាលកោះកុងបានសរសេរតាមទំព័រ facebook ផ្ទាល់ខ្លួនភ្ជាប់ជាមួយវី ដេអូដែលបង្ហាញពីការសម្លាប់យ៉ាងឃោរឃៅនៅព្រឹកថ្ងៃទី 31 ខែតុលានេះថាទង្វើរបស់បុរសម្នាក់ដែលវាយសម្លាប់កូនឈ្លូសដោយប្រើដំបងជ្រុងខណ:សត្វឈ្លូានោះកំពុងហែលទឹកទៅរកដីគោកគឺជាអំពីមិនគប្បីដោយខ្វះសីលធម៌និងអគតិដែលវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។ ពាក់ព័ន្ធករណីនេះលោកស្រីមិនបាននៅស្ងៀមឡើយដោយប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត 3 លានរៀលដល់អ្នកដែលបានផ្ដល់ព័ត៌មានពីអត្តសញ្ញានៃជនប្រព្រឹត្តបទល្មើស។អភិបាលខេត្តរូបនេះក៏ធានារក្សាទុកជាការសម្ងាត់ដល់បុគ្គលដែលផ្តល់ព័ត៌មាននោះផងដែរ។ជាមួយគ្នានេះលោកស្សីបានទទូចឲ្យសាធារណជនជាពិសេ សអ្នកដែលស្ថិតក្នុងហេតុការណ៍ឲ្យចូលរួមស ហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈា នទៅរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាម ច្បាប់ដោយគ្មានការលើកលែង។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីហាមឃាត់របស់អង្គការIUCNអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌារហូតដល់ប្រទេសចិនភាគខាងត្បូងតំបន់អាស៊ីអាគ្នេយ៍រួមនឹងក ម្ពុជាព្រមទាំងកោះស៊ូម៉ាត្រា,កចាវានិងបាលី។បើទោះមិនមានទិន្នន័យច្បាស់លាស់តែអ្នកជំនាញថាចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ដោយឡែកប្រទេសកម្ពុជាសត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែងតែមិនអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ។ ក្រោយឃើញសកម្មភាពនូវវីដេអូជនសង្ស័យវ៉ៃសម្លាប់សត្វឈ្លូសកំពុងត្រដរដើម្បីរស់មានគេបង្ហោះ facebook ថា÷"ធ្លាប់តែឮគេនិយាយថាចុះទឹកក្រពើឡើងលើខ្លាតែនេះនៅក្នុងទឹកខ្លាចក្រពើឡើងលើជួបមនុស្ស។កូនក្តាន់/ឈ្លូសកំសត់ស្វែងរកទីទួលតែបានជួបមនុស្សចិត្តអ ប្រិយប្រល័យឥតមេត្តា។ទីតាំងឆ្នេរកុកហាវស មុទ្រខេត្តកោះកុង(មិនដឹងពេលវេលា)"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ