• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៩ ព្រឹក

ក្រសួងបរិស្ថាននិងWORLD BANKរួមដៃគ្នាពង្រីកភាពស្អាតគ្មានប្លាស្ទិក

ភ្នំពេញ÷កញ្ញាMona Surអ្នកគ្រប់គ្រងការ អនុវត្តនៃធនាគារពិភពលោកWorld Bank លើកឡើងថានឹងរួមដៃគ្នាជាមួយក្រសួងបរិស្ថា នលើការងារអាទិភាពរបស់ក្រសួងដើម្បីកាត់ប ន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនិងការបំពុលដោ យសំណល់ប្លាស្ទិកទៅលើសុខភាពរបស់ប្រជា ពលរដ្ឋកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណឆ្នាំ2023-2028។ការលើកឡើងនេះគឺនៅក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជា មួយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាននាទីស្តីការក្រសួងថ្ងៃទី 30 ខែតុលាឆ្នាំ 2023។ លោកបណ្ឌិតអ៊ាងសុផល្លែតបានថ្លែងអំណរ គុណចំពោះWorld Bankនិងសហការីហើយបើកទ្វារទទួលស្វាគមន៍ជានិច្ចចំពោះដៃគូអភិ វឌ្ឍន៍ទាំងអស់ដែលចង់រួមចំណែកជួយឲ្យកម្ពុ ជាស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុ ជាជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន។លោករដ្ឋមន្ត្រីបានថ្លែងបន្តទៀតថាកម្ពុជាស្អាតប្រទេសជិតខាងជាមិត្តកម្ពុជាចាំបាច់ត្រូវតែស្អា តដូចគ្នាយើងត្រូវតែជួយសម្អាតគ្នាព្រោះយើងមានទន្លេមេគង្គជាមួយគ្នា។ សូមរម្លឹកជូនថាកិច្ចសហការWorld Bank ជាមួយក្រសួងបរិស្ថានកន្លងមកគឺបានអនុវត្តលើគម្រោងគ្រប់គ្រងសំណល់រឹងនៅក្នុងដែនគម្រោងការពារធម្មជាតិធានានូវនិរន្តភាពទេស ភាពការអភិរក្សធនធានធម្មជាតិដើម្បីលើកស្ទួ យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ