• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៩ ល្ងាច

ខឹងគូដណ្តឹងស្ដីបន្ទោសចាញ់បោកគេអស់លុយ300ដុល្លារយកអាវចងកសម្លាប់ខ្លួន

ភ្នំពេញ÷នៅសល់តែ2ខែទៀតប៉ុណ្ណោះគូស្នេ ហ៍1គូនេះនឹងចូលរោងការហើយប៉ុន្តែបែរជាជួបរឿងស្មានមិនដល់មួយបានកើតឡើងដោយនារី ជាគូដណ្ដឹងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលព្រោះតែទាស់សម្តីមិននិយាយរកគ្នារឿងចាញ់បោកលុយគេអស់ចំនួន 300 ដុល្លារ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោងនិង30នាទីល្ងាចថ្ងៃទី 30 ខែតុលាឆ្នាំ 2023នៅជាប់ផ្លូវ 30 ម៉ែត្រក្នុងភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យទី 3 ខណ្ឌ មានជ័យរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះហាក់ឌីណាអាយុ22ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ 1ជាន់ទី 5ជាមួយគូដណ្ដឹងក្នុងសង្កាត់ស្ទឹងមាន ជ័យទី 3 ខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីបុរសជាគូដណ្ដឹងបានប្រាប់ឲ្យ ដឹងថានៅមុនកើតហេតុខ្លួននិងគូដណ្ដឹងបានទាស់សម្ដីគ្នាបន្តិចបន្តួចរឿងចាញ់បោកគេអស់លុយ 300 ដុល្លារ។បន្ទាប់មករូបគេបានចេញ ពីបន្ទប់ជួលទៅធ្វើការដូចសព្វមួយដងចំណែកឯនារីរងគ្រោះត្រូវជាគូដណ្តឹងមិនបានចេញទៅធ្វើការនោះទេដោយនៅក្នុងបន្ទប់តែម្នាក់ឯង។លុះមកដល់វេលាម៉ោង5និង30នាទីនាល្ងាចថ្ងៃកើតហេតុខាងលើខ្លួនក៏បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ។ខណ:ពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារនិងស្រែកហៅគូដណ្តឹងខ្លាំងៗតែមិនឃើញបើកទ្វារឲ្យសោះពេលនោះដែរខ្លួនឆ្ងល់ហើយក៏សម្រេចចិត្តធាក់ទ្វារចូលទៅស្រាប់តែឃើញគូដណ្តឹងបានយកអាវចងកនៅលើស្នួរដែកដាក់សម្លៀកបំពាក់ស្លាប់បាត់ទៅហើយ។ពេលនោះរូបខ្លួនបានស្រែកឲ្យអ្នករស់នៅបន្ទប់ជិតខាងជួយនិងរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពីតាំងកើតហេតុ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹង មានជ័យទី 3 បានចុះមកដល់ធ្វើការពិនិត្យនិងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុហើយទំនាក់ ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកពិនិត្យលើសពនារីរងគ្រោះ។ក្រោយពីសមត្ថ កិច្ចជំនាញពិនិត្យរួចក៏បានបញ្ជាក់ប្រាប់ថានារីរងគ្រោះពិតជាស្លាប់ដោយចងករួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ