• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៦ ព្រឹក

ត្រីជាង១០០ប្រភេទ ត្រូវបានគេរកឃើញនៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គភាគខាងជើងប្រទេសកម្ពុជា

ត្រីជាង ១០០ប្រភេទ ត្រូវបានគេរកឃើញនៅតំបន់ទេសភាពព្រៃលិចទឹកនៃទន្លេមេគង្គភាគខាងជើងប្រទេសកម្ពុជា រួមមានប្រភេទត្រីជិតផុតពូជ អន្លង់ទឹកជ្រៅ និងព្រៃលិចទឹក ដែលផ្តល់ជាជម្រកសម្រាប់បង្កាត់ពូជ និងកន្លែងពងកូនដល់ត្រីដែលផ្លាស់ទីពីបឹងទន្លេសាប។ តំបន់នេះជាប្រភពអាហារ និងអាហារូបត្ថម្ភសម្រាប់ប្រជាជនជាង ១០,០០០នាក់ នៅជុំវិញនោះ ជាពិសេសប្រជាជនក្រីក្រ ដែលពឹងផ្អែកយ៉ាងខ្លាំងលើធនធានជលផលនេះ។ តំបន់នេះ មិនត្រឹមតែអាចជួយការពារប្រភេទត្រី និងទីជម្រកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនចំនួនត្រី និងសន្តិសុខស្បៀងនៅក្នុងខេត្ត និងទូទាំងប្រទេសផងដែរ។ ដូចនេះ វាទាមទារឱ្យមានការគ្រប់គ្រង និងការអភិរក្សធនធាននៅទីនោះដោយសហគមន៍ប្រកបដោយប្រសិទ្ធភាព។ យោងតាមការឱ្យដឹងពីគម្រោងអច្ឆរយៈទន្លេមេគង្គ បានលេីឡេីងថា ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវបានលើកទឹកចិត្តឲ្យមានការយល់ដឹង និងចាត់ទុកធនធានធម្មជាតិជាធនធានរបស់ខ្លួនផ្ទាល់។ ទន្ទឹមនេះ ត្រូវថែរក្សា និងអភិរក្សធនធានទាំងនេះឲ្យមាននិរន្តរភាព ដែលប្រជាសហគមន៍ចង់ឃេីញក្នុងពេលអនាគត ចំពោះបណ្តាញសង្គមដ៏រឹងមាំមួយរួមគ្នាដើម្បីកែលម្អបរិស្ថានធម្មជាតិ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង ជាពិសេសសម្រាប់សហគមន៍មូលដ្ឋាន ស្ត្រី ជនជាតិដើមភាគតិច និងយុវជន៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ