• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៥ ល្ងាច

សេចក្តីណែនាំស្តីពីការពង្រឹងគុណភាពអាជីវ កម្ម,សេវាកម្មទេសចរណ៍ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី10ជុំទី3នៅខេត្តកែប

ភ្នំពេញ÷ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យា នុភាពនិងភាពធន់របស់កម្ពុជាតាមរយៈការប្រែ ក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែបពោរ ពេញដោយកាលានុវត្តភាពនិងភាពកក់ក្តៅ និងដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី10ជុំទី3ឆ្នាំ2023នៅខេត្តកែបក្រសួងទេសចរណ៍សូមណែនាំដល់មន្ទីរទេសចរណ៍ខេត្តគោល ដៅតំបន់ឆ្នេរ(ខេត្តព្រះសីហនុ,ខេត្តកោះកុង, ខេត្តកំពតនិងខេត្តកែប)ត្រូវបន្តចណែនគ្រប់មូលដ្ឋានអាជីវកម្ម,សេវាកម្មទេសចរណ៍ដូចខាងក្រោម÷ 1)ផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ,សុវ ត្ថិភាព,សណ្ដាប់ធ្នាប់សាធារណៈភាពស្អាតពិ សេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូច ជា÷ការដឹកជញ្ជូន,កីឡា,ទេសចរណ៍និងសកម្ម ភាពទេសចរណ៍មានលក្ខណ:ផ្សងព្រេងជាដើម ។ 2)ត្រូវរៀបចំចំណតឲ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ(ដោយមានបំ ពាក់ស្លាកសញ្ញាបញ្ជាក់)និងមិនត្រូវបណ្តែតប ណ្តោយឲ្យមានការចតមានយន្តដោយគ្មានស ណ្តាប់ធ្នាប់និងបង្កឲ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។ 3)ផ្នែកខាងក្រៅអាជីវកម្មត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អនិងដាក់បង្ហាញទង់ជាតិព្រះរា ជាណាចក្រកម្ពុជា។ផ្នែកខាងក្នុងអាជីវកម្មត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្ស ត្រនៃព្រះរាជាណាចក្រកម្ពុជាទាំង3ព្រះអង្គស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជ វាំងនិងក្រសួងទេសចរណ៍។ 4)ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុងនិងខាង ក្រៅអាជីវកម្មដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ, អត្តសញ្ញាណខ្មែរឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃ ណីខ្មែរ។ 5)ត្រូវដាក់បង្ហាញផលិតផលឬសេវាកម្មរបស់ខ្លួនជាសាធារណ:តាមទម្រង់និងត្រូវបញ្ជាក់ពីតម្លៃនិងលក្ខខណ្ឌអនុវត្តផ្សេងៗឲ្យបានច្បាស់ លាស់ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារ ណាជ្រើសរើសដោយភ្ញៀវ។ត្រូវរក្សាតម្លៃនៃអា ជីវកម្មឬសេវាកម្មឲ្យបានសមរម្យនិងត្រូវរក្សាគុណភាពបរិមាណផលិតផលនិងសេវាកម្មទេ សចរណ៍ឲ្យកាន់តែល្អថែមទៀត។ 6)ត្រូវក្រើនរំលឹកនិងបណ្តុះបណ្ដាលបុគ្គលិកអំពីបដិសណ្ឋារកិច្ចនិងជំនាញដែលចាំបាច់នឹងត្រូវរៀបចំឲ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗនិងគួរជាឯកសណ្ឋានដែ លបង្ហាញអំពីវប្បធម៌ខ្មែរឬលក្ខណៈពិសេសរបស់ខេត្តឬតំបន់។ 7)ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធា រណៈដោយត្រូវលាងសម្អាតជាប្រចាំនិងឲ្យបានញឹកញាប់ដែលយ៉ាងហោចណាស់ពុំមានក្លិនមិ នល្អមានការបែងចែករវាងបង្គន់អនាម័យប្រុសនិងស្រីនិងមានដាក់សាប៊ូលាងដៃ(សាប៊ូទឹក)។ 8)ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរជាពិ សេសត្រូវកំណត់សមត្ថភាពផ្ទុក(Carrying Capacity)អតិបរមាដែលអាចទទួលភ្ញៀវក្នុងពេលតែមួយនិងមិនត្រូវទទួលភ្ញៀវលើសពីចំ ណុះជាដាច់ខាត។ 9)ជំរុញនិងលើកទឹកចិត្តអាជីវកម្មទេសចរណ៍ឲ្យអនុវត្តន៍គោលការណ៍ណែនាំស្ដីពី"អាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុ ជា2023"ស្របតាមទស្សនទានIBEST។ 10)ត្រូវវអនុវត្តន៍រាល់បទបញ្ញត្តិជាធរមាននិងរាល់ការណែនាំរបស់ក្រសួងទេសចរណ៍និងរដ្ឋ បាលថ្នាក់ក្រោមជាតិ។ ទទួលបានសេចក្តីណែនាំនេះមន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរត្រូវសហការជាមួយរដ្ឋ បាលខេត្ត,មន្ទីរ,អង្គភាពពាក់ព័ន្ធនិងផ្នែកឯក ជនអនុវត្តន៍ខ្លឹមសារខាងលើនេះឲ្យមានប្រសិ ទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ