• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៦ ព្រឹក

កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិលើការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

ភ្នំពេញ÷នៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2023ក្រ សួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា÷លោកប៉ាកសុខារ៉ាវុតអនុរដ្ឋលេខាធិការក្រសួងបរិស្ថានក្នុង រយៈពេលនៃការរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ីប្រទេសកេនយ៉ាពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែតុ លាឆ្នាំ 2023បានថ្លែងបញ្ជាក់ពីជហរនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូ លរួមជាមួយសហគមន៍អន្តរជាតិក្នុងការអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់និងវិសោធនកម្មជាពិសេ សវិសោធនកម្មទីក្រុងគីហ្គាលីដែលបានដាក់ឲ្យមានការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអូរ៉ូកាបូនស្របតាមកាត ព្វកិច្ចភាគីនៃពិធីសារម៉ុងរ៉េអាល់ប្រកបដោយប្រ សិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំ ណាក់កាលទី1របស់រាជរដ្ឋាភិបាល។ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរលោកប៉ាកសុខារ៉ាវុតបានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជា តិកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិសម្ព័ន្ធប្រែប្រួលអាកាសធាតុនិងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានថវិកាពហុភាគីដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកាក្នុងការអនុវត្តពិធី សារម៉ុងរ៉េអាល់និងបានចូលរួមធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍(Side Events)ចំនួន2ដើម្បីចែក រំលែកបទពិសោធន៍ពីការអនុវត្តផែនការសីត កម្មជាតិនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះកម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិកគណៈកម្មការប្រតិបត្តិជាមួយប្រទេ សចិននិងប្រទេសឥណ្ឌាដើម្បីសហការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី93, 94និង95ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាសម្រាប់ឆ្នាំ 2023និង2024 ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ