• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៨ ព្រឹក

រដ្ឋមន្ត្រីការបរទេសសម្ដែងការគាំទ្រលើការអ នុវត្តការទូតសេដ្ឋកិច្ចក្នុងការលើកកម្ពស់កិត្យា នុភាពជាតិលើឆាកអន្តរជាតិ

ភ្នំពេញ÷លោកសុខចិន្តាសោភាឧបនាយករដ្ឋ មន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីការ បរទេសសហប្រតិបត្តិការអន្តរជាតិសម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ចក្នុងការលើ កកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា÷កាលពីល្ងាចថ្ងៃទី 27 ខែតុលាឆ្នាំ 2023 លោកសុខចិន្តាសោភាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រ តិបត្តិការអន្តរជាតិបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ 2021-2023 និងផ្តល់អនុសាសន៍ព្រមទាំងធាតុចូលដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ2024-2028។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសា រសំខាន់របស់ការទូតសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យានិងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការផ្សព្វផ្សាយ"ភាព ជាខ្មែរ"ទាំងថ្នាក់ជាតិនិងឆាកអន្តរជាតិ។លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុម ការងារការទូតសេដ្ឋកិច្ចនិងស្ថានតំណាងកម្ពុ ជានៅបរទេសទាំងអស់បន្តកិច្ចសហការឲ្យកាន់ តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង- ស្ថាប័ននិងវិស័យឯកជនពាក់ព័ន្ធដើម្បីលើកស្ទួ យកិត្យានុភាពជាតិលើឆាកអន្តរជាតិ។យុទ្ធសា ស្ត្រការទូតសេដ្ឋកិច្ចនឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញទាក់ទាញវិនិយោគិននិងផ្សព្វផ្សាយវប្បធម៌ខ្មែររួមទាំងបញ្ចូលទាំងកីឡា, សាសនានិងផលិតផលទេសចរណ៍លើឆាក អន្តរជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ