• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៦ ល្ងាច

គ្រោះធម្មជាតិបំផ្លាញបង្អួលភ្លើងជាង 10 ដើមនិងផ្ទះ 20 ខ្នងរងផលប៉ះពាល់

សៀមរាប÷យ៉ាងហោចណាស់ក៏មានផ្ទះប្រជា ពលរដ្ឋចំនួន 20 ខ្នងបានរងផលប៉ះពាល់និងបង្គោលភ្លើងចំនួន 15 ដើមត្រូវបានរលំដោយគ្រោះធម្មជាតិបំផ្លាញ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី 28 ខែតុ លាឆ្នាំ 2023 វេលាម៉ោង 16និង20នាទីរសៀលនេះ។ យោងតាមរបាយការណ៍ព័ត៌មានបថមបានឲ្យ ដឹងថា÷នៅរសៀលថ្ងៃទី 28 នេះមានភ្លៀងធ្លាក់និងលាយឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់បណ្ដាលឱ្យទ្រេតផ្ទះ1ខ្នងរបើកដំបូលផ្ទះចំនួន 20 ខ្នងនិងដួលបង្គោលអគ្គិសនីកម្ពស់12ម៉ែត្រចំនួន15បង្គោល។ របាយការណ៍បានបន្តថា÷ករណីនេះបានប៉ះពា ល់ចំនួន 2 ឃុំស្មើនឹង 3 ភូមិមានដូចខាងក្រោម ÷-ឃុំពួក÷ភូមិតាទកបណ្តាលឲ្យទ្រេតផ្ទះចំនួន 1ខ្នងរបើកដំបូលផ្ទះចំនួន 18 ខ្នង។ភូមិកំពង់តាយ៉ងដួលបង្គោលអគ្គិសនីកម្ពស់ 12 ម៉ែត្រចំនួន 15បង្គោល។ឃុំសំរោងយា÷ភូមិអំពិលបណ្ដាល ឲ្យរបើកដំបូលផ្ទះចំនួន1ខ្នង។ សូមបញ្ជាក់ថា÷ករណីគ្រោះមហន្តរាយនេះពុំមានប៉ះពាល់ដល់មនុស្សនិងសត្វទេ។ សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះភ្លៀង,ផ្គរ,ខ្យល់កន្ត្រាក់,រន្ទះចុងខែខែតុលានិងដើមខែវិច្ឆិកាខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ