• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣១ ព្រឹក

បង្រ្កាបករណីជួញដូរនូវសារធាតុញៀន ចាប់បាន៤នាក់គេចខ្លួនរួច១នាក់ នៅក្រុងបានលុង ខេត្តរតនគិរី

ខេត្តរតនគិរី៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ យោងតាមប្រភពផ្សាយរបស់នគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរីបានអោយដឹងថានៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧ នឹង០០នាទីរសៀល សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀន០១ករណី  នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី  ឃាត់ខ្លួនជនសង្ស័យបានចំនួន០១មុខសញ្ញា និងឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យដោយមានការចូលរួមសហការពីលោកចៅសង្កាត់បឹងកន្សែងផងដែរ ។ ក្នុងកិច្ចប្រតិបត្តិការឆែកឆេរនោះសមត្ថកិច្ចរកឃើញសម្ភារៈបទល្មើសគ្រឿងញៀនមួយចំនួនដូចខាងក្រោម៖

ទីតាំងទី១

១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់

២.ថង់ច្រកមួយចំនួន

៣.ឧបករណ៍សេព នឹងសម្ភារៈសេពមួយចំនួន។

ផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យភ្លាមៗនោះសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអត្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ព្រមទាំងមានការចូលរួមពីលោក ចៅសង្កាត់ការចាញ ដល់ម៉ោងប្រហែល១៨ នឹង០០នាទី សមត្ថកិច្ចយើងបន្តនិតិវិធីឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យនៅទីតាំងទី២ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងបានចំនួន០៤មុខសញ្ញាបន្ថែមទៀតដោយមុខសញ្ញាជាមេខ្លោងមានអាវុធពួនសំងំក្នុងផ្ទះ និងមេឃងងឹតផងនោះធ្វើអោយសមត្ថកិច្ចយើងពិបាកឈានទៅធ្វើការឃាត់ខ្លួនទើបធ្វើអោយជនសង្ស័យមានឱកាសរត់គេចខ្លួន។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចយើងបានធ្វើការឆែកឆេរទីតាំងទី២ ដែលជាផ្ទះរបស់ជនសង្ស័យជាមេខ្លោងដែលបានរត់គេចខ្លួននោះ រកឃើញសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទ័ណ្ឌមួយចំនួនដូចខាងក្រោម៖

ទីតាំងទី២

១.កាំ..ភ្លើង..ប្រើហ្គាសបាញ់គ្រាប់កង់(ខ្លី)ចំនួន០១ដើម

២.កាំ..ភ្លើង..ប្រើហ្គាសបាញ់គ្រាប់វាង់ឌឺឡុង(វែង)ចំនួន០១ដើម

៣.បង់កាំ..ភ្លើងចំនួន០២បង់

៤.គ្រាប់កាំ..ភ្លើងចំនួន១៤គ្រាប់

៥.ម្សៅសសង្ស័យជាសារធាតុញៀនច្រកក្នុងទុយូចំនួន០១បំពង់

៦.ខ្នោះដៃចំនួន០១គូ

៧.ដាវ..សាំ..មេ..រៃចំនួន០១ដើម

៨.សម្ភារៈសេព នឹងថង់ច្រកមានកំទេចសារធាតុញៀនមួយចំនួនធំ។

លុះមកដល់ថ្ងៃទី០៧ ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចយើងបន្តទៅធ្វើការឆែកឆេរទីតាំងទី៣ស្ថិតនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយមានការសហការចូលរួមពីលោកមេភូមិ នឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក ។ ក្នុងកិច្ចប្រតិបានការឆែកឆេរនោះសមត្ថកិច្ចយើងមិនបានរកឃើញសម្ភារៈអ្វីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឡើយ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ សេង ស្រីពៅ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

២.ឈ្មោះ ថឹម សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

៣.ឈ្មោះ ហុង ថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

៤.ឈ្មោះ លំ លេខ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

៥.ឈ្មោះ សុខ ចាន់ដានី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅរស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ 

ជនសង្ស័យខាងលើវិជ្ជមាន(+)សារធាតុញៀនចំនួន០៤មុខសញ្ញា នឹងអវិជ្ជមាន(-)ចំនួន០១មុខសញ្ញ។ 💊វត្ថុតាងដកហូតរួមមាន៖

១.មេតំហ្វេតាមីនអាយ ចំនួន០២កញ្ចប់ ទម្ងន់សុទ្ធ ២.៨៣ក្រាម

២.កាំ..ភ្លើង..ឆ្នៃវែងខ្លីចំនួន០២ដើម

៣.បង់ចំនួន០២ នឹងគ្រាប់ចំនួន១៤គ្រាប់

៤.ខ្នោះចំនួន០១គូ

៥.លុយខ្មែរចំនួន (៥៥មឺន រៀល) ៥៥០,០០០រៀល

៦.ថង់ច្រក នឹងសម្ភារៈសេពមួយចំនួន

៧.ម៉ូតូ ០៤គ្រឿង

៨.ទូរសព្ទ័០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ នឹងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីក៏សាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ