• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៦ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 24 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 50នាក់

ភ្នំពេញ÷ជនជនសង្ស័យចំនួន 50 នាក់(ស្រី 3 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 24 ករណីទូទាំងប្រទេសថ្ងៃទី 28 ខែតុលា។ ក្នុងចំណោមជនសង្ស័យចំនួន 50 នាក់រួម មាន÷ +ជួញដូរ3ករណីឃាត់ 9 នាក់(ស្រី0នាក់) +រក្សាទុកដឹកជញ្ជូន 14 ករណីឃាត់ 21 នាក់(ស្រី3នាក់) +ប្រើប្រាស់7ករណីឃាត់ 20នាក់(ស្រី0នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 28 ខែតុ លារួមមាន÷ -មេតំហ្វេតាមីន(Ice)=325,73 ក្រាមនិង 7 កញ្ចប់តូច។ -មេតំហ្វេតាមីន(Wy)=14,01ក្រាម។ -កេតាមីន(ke)= 11,87 ក្រាម។ -អ៉ិចស្តាស៊ី(MDMA)=3,78ក្រាម។ លទ្ធផលខាងលើ 9 អង្គភាពបានចូលរួមបង្ក្រាប÷ នគរបាល 8 អង្គភាព÷ 1/មន្ទីរ÷ជួញដូរ2ករណីឃាត់ 4 នាក់រក្សាទុក 2ករណីឃាត់ 6 នាក់ស្រី 3 នាក់ប្រើប្រាស់2 ករណីឃាត់10នាក់ចាប់យកIce252,34 ក្រាមKe3,46ក្រាមនិងMDMA0,34ក្រាម។ 2/កំពង់ស្ពឺ÷រក្សាទុក1ករណីឃាត់1នាក់និងអនុវត្តដីកា1ករណីចាប់1នាក់ចាប់យកIce1,10 ក្រាម។ 3/កណ្ដាល÷រក្សាទុក5ករណីឃាត់ 6 នាក់និងអនុវត្តន៍ដីកា1ករណីចាប់1នាក់ចាប់យកIce 5កញ្ចប់តូច។ 4/រាជធានីភ្នំពេញ÷រក្សាទុក1ករណីឃាត់1នាក់ប្រើប្រាស់1ករណីឃាត់ 3 នាក់ចាប់យកIce 0,07 ក្រាម។ 5/ពោធិ៍សាត់÷រក្សាទុក2ករណីឃាត់2នាក់ប្រើ ប្រាស់2ករណីឃាត់ 4 នាក់ចាប់យកIce19,54 ក្រាម។ 6/ព្រះសីហនុ÷ជួញដូរ1ករណីឃាត់ 5 នាក់រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce52,29 ក្រាម,Wy14,01ក្រាមនិងKe8,41ក្រាមនិង MDMA3,44ក្រាម។ 7/ស្វាយរៀង÷រក្សាទុក1ករណីឃាត់ 2 នាក់ប្រើ ប្រាស់1ករណីឃាត់2នាក់ចាប់យកIce2កញ្ចប់តូច។ 8/ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce0,39 ក្រាមឃាត់1នាក់ចាប់យក Ice7,59ក្រាម÷ កងរាជអាវុធហត្ថ1អង្គភាព÷ 1/កំពង់ចាម÷ប្រើប្រាស់1ករណីឃាត់1នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ