• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣២ ល្ងាច

រយៈពេល 9 ខែកម្ពុជាបាននាំចេញទំនិញមាន តម្លៃ5,81ប៊ីលានដុល្លារកើនបែបនេះជាង23%

ភ្នំពេញ÷តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាប្រទេសកម្ពុជារកចំណូលបាន 5,81ប៊ីលានដុល្លារពីការនាំចេញទំនិញទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RCEP)ក្នុងរយៈពេល 9 ខែឆ្នាំ 2023កើន ឡើងជាង23%បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ2022។ របាយការណ៍ដដែលបានឲ្យដឹងថាប្រទេសក ម្ពុជាបាននាំចេញទំនិញមានតម្លៃ5,81ប៊ីលានដុល្លារទៅកាន់ប្រទេសសមាជិកជាដៃគូRCEP ក្នុងរយៈពេល 9 ខែឆ្នាំ 2023 កើនឡើង 23,6%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប្រភពនេះបានឲ្យដឹងទៀតថាចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ2023នេះទិសដៅនាំចេញកំពូលទាំង3របស់កម្ពុជាក្រោមកិច្ចព្រមព្រៀងRCEPគឺប្រទេសវៀតណាម,ចិននិងជប៉ុន។ ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមមាន តម្លៃ 2,3 លានដុល្លារកើន30,6% ហើយការ នាំចេញទៅកាន់ប្រទេសចិនមានតម្លៃ1,6ប៊ីលានដុល្លារកើន18,2%ខណៈជប៉ុនមានតម្លៃ 887,7លានដុល្លារធ្លាក់ចុះ1,3%។ អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតពិភពលោកមានសមាជិកអាស៊ានចំនួន 15ប្រទេសរួមមានសមាជិកអាស៊ាន10(ឡាវ, ប៊្រុយណេ,កម្ពុជា,ឥណ្ឌូនេស៊ី,ម៉ាឡេស៊ី,មីយ៉ាន់ ម៉ា,ថៃ,ហ្វីលីពីន,វៀតណាមនិងសិង្ហបុរី)និងប្រ ទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន5ដូច ជាប្រទេសអូស្ត្រាលី,ចិន,ជប៉ុន,កូរ៉េខាងត្បូងនិងណូវែលហ្សេឡង់។ កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រម ព្រៀងនេះលើទំនិញសំខាន់ៗជាច្រើនរួមមានទំនិញកសិកម្ម,ទំនិញកសិកម្មកែច្នៃនិងទំនិញឧស្សាហកម្ម។កម្ពុជាក៏នឹងទទួលបានអត្ថប្រ យោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ការផ្ទេរបច្ចេកវិទ្យា,ចំណីដឹង,ចំណេះធ្វើនិងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេសនិងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។ សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់ប្រជាជនប្រមាណ2,2ពាន់លាននាក់ឬ30%នៃចំនួនប្រជាជនពិភពលោកព្រមទាំងផលិតផលក្នុងស្រុកសរុបប្រមាណ26,2ទ្រីលានដុល្លារឬ 30%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភព លោកនិងមានទំហំពាណិជ្ជកម្មប្រមាណ28% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ