• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១២ ព្រឹក

ចាប់ពីថ្ងៃទី 27ដល់ថ្ងៃទី 29 តុលាតំបន់ទំនាប កណ្ដាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរលា យឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 27 ខែតុ លាឆ្នាំ2023ឲ្យបានដឹងយ៉ាងដូច្នេះថា÷ព្រះរា ជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្តប់លើប្រទេសថៃនិង សមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ខណៈដែលលំ ហូរខ្យល់បក់ពិទិសនិរតីនិងទិសខាងត្បូងនាំ មកជាមួយនូវសំណើមពីឈូងសមុទ្រថៃមកលើតំបន់ឆ្នេរស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើតនិងទិសអាគ្នេយ៍នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែកនៅថ្ងៃទី 30 ខែតុលានឹងមានប្រ ព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្តប់ផ្នែកខាងជើងប្រទេសថៃលាតសន្ធឹងដល់សមុទ្រចិនខាងត្បូង។ខណៈនេះមានលំ ហូរខ្យល់បក់មកពីទិសខាងជើងនិងទិសឦ សាននឹងប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគ្នេយ៍ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូងបង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 27 ដល់ថ្ងៃទី 29 ខែតុលានៅតាមបណ្ដាខេត្តមួយ ចំនួននៅក្នុងតំបន់មាត់សមុទ្រនិងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាលរួមទាំងរាជ ធានីភ្នំពេញនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យ មនិងតំបន់មាត់សមុទ្រនិងបណ្តាខេត្តមួយចំ នួនក្នុងតំបន់ទំនាបកណ្តាលរួមទាំងរាជធានីភ្នំ ពេញនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំជាមួយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់លើផ្ទៃដីពី40%ទៅ50%។ ដោយឡែកបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់ រាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី30%ទៅ40%។ ចាប់ពីថ្ងៃទី 30 ដល់ថ្ងៃទី 31ខែតុលានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្ហូរលើតំបន់មាត់សមុទ្រនិងតំបន់ខ្ពង់រាបគ្របដណ្តប់លើផ្ទៃដីពី30%ទៅ 40%។ចំណែកឯតំបន់ទំនាបកណ្តាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរលាយឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី40%ទៅ60%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ