• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៨ ព្រឹក

វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរយកបំបែកដបស្រាអារកសម្លាប់ខ្លួនឯង

ភ្នំពេញ÷កាលពីវេលាម៉ោង8និង40នាទីព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2023មានករណីដ៏រន្ធត់មួយបានកើតឡើងដោយសារតែបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយបានវាយបំបែកដបស្រាយកមកអារកសម្លាប់ខ្លួនឯងរហូតដល់ស្លាប់នៅក្បែរក្តាន់2ស្ថិតនៅក្នុងសង្កាត់មិត្តភាពទឹកដីខណ្ឌ7មករារាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះខុងរ៉ាឌីអាយុ38ឆ្នាំមានទីលំនៅផ្ទះជួលនៅផ្សារតូច។ បើតាមប្រភពព័ត៌មានពីលោកគុយផល្លានា យប៉ុស្តិ៍មិត្តភាពបានប្រាប់ឲ្យដឹងថាបុរសដែលបានយកបំណែកដបស្រាអារកខ្លួនឯងខាងលើនោះដំបូងគេឃើញគាត់ជិះម៉ូតូគុប1គ្រឿងចេញពីផឹកកាហ្វេនៅម្តុំក្តាន់2។ លុះមួយសន្ទុះក្រោយមកបុរសនេះក៏បានយកបំណែកដបស្រាមកអារខ្លួនឯងរួចក៏ បានរត់ពេញថ្នល់រួចហើយក៏បានដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់ពីស្លាប់ភ្លាមៗសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុហើយបានហៅរថយន្តស ង្គ្រោះនិងទាក់ទងដល់ក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ