• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០២ ព្រឹក

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តកែប

ខេត្តកែប៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តកែប។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទី រសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ប្រតិបត្តិការតាមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។ ករណីនេះសមត្ថកិច្ចបានឃាត់ជនសង្ស័យ ចំនួន២នាក់ ៖ ១- ឈ្មោះ ហួត សុធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ២- ឈ្មោះ សាំង ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ (ទាំង២នាក់ខាងលើរស់នៅទីលំនៅភូមិ ឃុំខាងលើ)។ ដកហូតវត្ថុតាង ៖ ថ្នាំញៀន 3កញ្ចប់ ទម្ងន់ ៩.៧៧ក្រាម ថ្លឹងទាំងថង់ ,ម៉ូតូ២គ្រឿង,ទូរស័ព្ទ ៥គ្រឿង ,ជញ្ជីងសំរាបថ្លឹងថ្នាំញៀន ១គ្រឿង ,លុយដុល្លា ១៣៦ដុល្លា ,ប្រាក់រៀល ២,០០២,៥០០រៀល,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២សន្លឹក ,កាតចាក់វាក់សាំង ១សន្លឹក,ឧបករណ៍សំរាបជក់ ២កំផ្លេរ និងថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ