• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០០ ល្ងាច

ថ្ងៃទី26ខែតុលារកឃើញយានយន្តល្មើសចំនួន 437គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរ បាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តី ពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី26ខែតុលាឆ្នាំ2023 បានឱ្យដឹងថាចំនួនគោលដៅសរុប 74គោលដៅមានយានយន្តចូលគោលដៅចំនួន792គ្រឿងរថយន្តធំ10 គ្រឿងរថយន្តតូច114គ្រឿងនិងម៉ូតូ668គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 437គ្រឿងរថយន្តធំ1គ្រឿងរថយន្តតូច66 គ្រឿងនិងម៉ូតូចំនួន370គ្រឿងត្រូវបានផាក ពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ តាមរបាយការណ៍លទ្ធផលរយៈពេល 26 ថ្ងៃចាប់ពីថ្ងៃទី 1 -26ខែតុលាឆ្នាំ 2023 បានឲ្យ ដឹងថាមានយានយន្តចូលគោលដៅចំនួន 29911 គ្រឿងរថយន្តធំ 408 គ្រឿងរថយន្តតូច5151គ្រឿង,ម៉ូតូ24352គ្រឿ។ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន9188គ្រឿងរថយន្តធំ85គ្រឿងរថយន្តតូច1291គ្រឿង,ម៉ូតូ 7812(7812ករណី)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រ ទេស។ របាយការណ៍ដដែលបានវាយតម្លៃថាតាមការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយាន យន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំង អស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ