• ច័ន្ទ ២៩ មេសា ២០២៤ ១០:១០ ព្រឹក

បែកធ្លាយអគារក្រុមហ៊ុនWOW NOWជាទីតាំងក្រុមបរទេសថតរឿងកូនជ្រូកនិងចែកចាយរឿងអាសអាភាស

ភ្នំពេញ÷ក្រុមហ៊ុនWOWnowដែលមានទី តាំងនៅតាមបណ្ដោយផ្លូវលេខ 310 ក្នុងសង្កា ត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញនាពេលថ្មីៗនេះកំពុងមានរឿងអាស្រូវជាបន្តបន្ទាប់ខណៈប៉ុន្មានខែមុនមានបញ្ហារឿងបុគ្គលិកប្រមូលផ្តុំគ្នាតវ៉ារឿងប្រាក់ខែនិងសេវាដឹកជញ្ជូនឥឡូវរឿងថ្មី1ទៀតដែលទីតាំងក្រុមហ៊ុ ននេះជាកន្លែងសម្រាប់ក្រុមបរទេសថតរឿងអា សអាភាស។ ជាក់ស្ដែងនៅយប់ថ្ងៃទី 24 ខែតុលា 2023នេះ អគារក្រុមហ៊ុនWOW nowក៏ផ្ទុះរឿងអាស្រូវជាទីតាំងកន្លែងដែលជាទីកន្លែងសម្រាប់ជនប រទេសមួយក្រុមថតរឿងកូនជ្រូកចែកចាយវីដេអូអាសអាភាសនិងជួញដូរផ្លូវភេទ។ សូមបញ្ជាក់ថាបន្ទាប់ពីបែកធ្លាយនូវវីដេអូអាស អាភាសទាំងនេះកម្លាំងនគរបាលព្រហ្មទណ្ឌក្រ សួងមហាផ្ទៃបានចុះឡោមព័ន្ធអគារក្រុមហ៊ុន WOWnowនៅយប់ថ្ងៃទី 24 ខែតុលាឆ្នាំ 2023 ដែលដាក់ការសង្ស័យថាអាគាររបស់ក្រុមហ៊ុនWOW nowខាងលើនេះជាទីតាំងសម្រាប់ក្រុមជនបរទេសថតរឿងកូនជ្រូកចែក ចាយវីដេអូអាសអាភាសនិងជួញដូរផ្លូវភេទ។ បន្ទាប់ពីឡោមពទ្ធអគារនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសប្រុសស្រីដែលពាក់ ព័ន្ធរឿងថតវីដេអូអាសអាភាសជាង 50 នាក់បញ្ជូនទៅកាន់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ បច្ចុប្បន្នក្រុមជនបរទេសប្រុសស្រីជាង 50 នាក់នេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃហើយកំពុងធ្វើការសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ