• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

ថ្ងៃទី 25 ខែតុលារកឃើញយានយន្តល្មើសចំនួន 412 គ្រឿងត្រូវបានផាកពិន័យតាមអនុ ក្រឹត្យលេខ 39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរ បាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដី ពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 25 ខែតុលាឆ្នាំ 2023បានឲ្យដឹងថាចំនួនគោលដៅសរុប75គោលដៅមានយានយន្តចូលគោលដៅចំនួន412 គ្រឿងរថយន្តធំ3 គ្រឿងនិងម៉ូតូ381គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន412គ្រឿងរថយន្តធំ3គ្រឿងរថយន្តតូច28គ្រឿងនិងម៉ូតូចំនួន 381គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ តាមរបាយការណ៍លទ្ធផលរយៈពេល 25 ថ្ងៃចាប់ពីថ្ងៃទី 1 -25 ខែតុលាឆ្នាំ 2023 បានឲ្យ ដឹងថាយានយន្តចូលគោលដៅចំនួន 29,119 គ្រឿងរថយន្តធំ 398 គ្រឿង,រថយន្តតូច។ 5,037 គ្រឿង,ម៉ូតូ23,684 គ្រឿង។ក្នុងនោះរកឃើញមានយន្តល្មើសសរុបចំនួន8751 គ្រឿងរថយន្តធំ84គ្រឿង,រថយន្តតូច1225 គ្រឿង,ម៉ូតូ7442គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ